ក្រោយជួយ Juventus ឈ្នះ Barca Ronaldo បានប្រើពាក្យមួយឃ្លានិយាយទៅកាន់ Messi... - 365 Cambo News

ព័ត៌មានថ្មីៗ

Wednesday, December 9, 2020

ក្រោយជួយ Juventus ឈ្នះ Barca Ronaldo បានប្រើពាក្យមួយឃ្លានិយាយទៅកាន់ Messi...

បន្ទាប់ពីក្រុមសេះបង្កង់ Juventus បានយកឈ្នះក្រុម Barcelona ៣-០ នៅទឹកដី Camp Nou ក្រុម របស់លោក Andre Pirlo អាចសងសឹកគូប្រជែងរបស់ខ្លួនស្ដារមុខមាត់បានមកវិញក្រោយចាញ់ Barca លទ្ធផល ២-០ កាលលេងនៅទីក្រុង Turin និងឈរនៅលើកំពូលតារាងក្នុងពូលG។ 

ពួកគេបានធ្វើបានយ៉ាងល្អ ជាមួយនឹងគ្រាប់បាល់២គ្រាប់ដែលនបានមកពីបាល់ប៉េណាល់ទីរបស់ Ronaldo និងមួយគ្រាប់ទៀតរកបានដោយ Weston McKennie ខណៈពេល Buffon បានរារាំងការស៊ុតចំគោលដៅ Messi ទាំង ៧ ដោយរក្សាបាល់ Clean sheet បានយ៉ាងល្អថ្វីបើគាត់មានវ័យច្រើនក៏ដោយ។ 

ក្រោយចប់ការប្រកួត Ronaldo បាននិយាយទៅកាន់ Movistar ថា“ វាជាបេសកកម្មមួយដ៏អស្ចារ្យ” ពួកយើងចាប់ផ្តើមបានយ៉ាងល្អព្រោះក្នុងរយៈពេល ២០ នាទីយើងទទួលបានលទ្ធផល ២-០ ដូច្នេះចាប់ពីពេលនោះមកយើងពិតជាជឿជាក់ថាយើងអាចធ្វើបាន។ ជ័យជម្នះនេះនឹងក្លាយជាការពង្រឹងទំនុកចិត្តយើងត្រូវការជ័យជម្នះដូចនេះដើម្បីប្រជែងជាមួយក្រុមខ្លាំងផ្សេងទៀត "។



កីឡាករ Cristiano Ronaldo បានលើកឡើងថាគាត់មិនដែលចាត់ទុក Lionel Messi ជាគូប្រជែងនោះទេ។

នេះជាលើកទី ១ ហើយដែ Ronaldo លេងតទល់នឹង Messi ចាប់តាំងពីរូបគេផ្លាស់ទៅលេងនៅ Juventus ខណៈដែលរូបគេមិនបានចូលលេងដោយតេស្ដវិជ្ជមាន COVID-១៩ ក្នុងពេលប៉ះគ្នានៅ Turin  ។ហើយគាត់បានបន្ថែមទៀតថា “ យើងតែងតែទទួលបាន រង្វាន់ជាច្រើអស់រយៈពេល ១២-១៣ ឆ្នាំហើយហើយខ្ញុំមិនដែលឃើញគាត់ជាគូប្រជែងដូចដែលត្រូវបានគេផ្សព្វផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយនោះទេ។ 

ប្រភពពី៖ All Football
ប្រែសម្រួលដោយ៖ 365 Cambo News 

No comments: