Jordan Henderson Virgil van Dijk, Joe Gomez និង Trent Alexander-Arnold ស្ថិតក្នុងបញ្ជីកីឡារបួសរបស់ Liverpool ។ ចំណែកឯ Andrew Robertson ក៏ទទួលរងរបួសសរសៃពួរ និង Mohamed Salah ដែលបានតេស្ដវិជ្ជមាន Covid-19 ខណៈដែលប្រកួតបន្ទាប់របស់ Liverpool ត្រូវលេងទល់នឹង Leicester នៅថ្ងៃអាទិត្យ។
លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសបាននិយាយថាខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេស Jordan Henderson ត្រូវបានប្ដូរចេញក្រោយចប់តង់ទី១ សម្រាប់ការប្រកួតជាមួយនឹងក្រុមបែលហ្ស៊ិកដោយសារតែបញ្ហា ជើងរបស់គាត់។
Harry Winks បានជំនួស Henderson នៅតង់ទី២ដែលអង់គ្លេសបានចាញ់ ២-០ ក្នុងការប្រកួតជម្រុះតាមពូលនៃក្របខ័ណ្ឌ Nations League របស់ពួកគេកាលពីថ្ងៃអាទិត្យដែលបានបញ្ចប់ក្តីសង្ឃឹមរបស់អង់គ្លេស ក្នុងការឈានទៅវគ្គបន្ទាប់។ លោក Southgate បាននិយាយថា "Henderson មានភាពតឹងតែងបន្តិចនៅពាក់កណ្តាលម៉ោងហើយមានអារម្មណ៍ថាគាត់មិនអាចបន្តទៅមុខទៀតបានទេ" ។
លោក Southgate បន្តទៀតថាប្រធានក្រុមហង្សក្រហម Liverpool នឹងត្រូវក្រុមគ្រូពេទ្យវាយតម្លៃពីទំហំនៃរបួស ពេលគេត្រឡប់ទៅអង់គ្លេស។
ក្រុមហង្សក្រហម Liverpool មានទម្រង់លេងថេរសម្រាប់រដូវកាលនេះ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមសម្រាប់លោកKlopp គឺកីឡាករចាប់ផ្តើមរងរបួសច្រើនពោលគឺក្រុមរបស់លោក បាត់បង់ខ្សែរ ការពារសំខាន់ Virgil van Dijk និង Joe Gomez បន្ទាប់ពីពួកគេបានធ្វើការវះកាត់របួសជង្គង់ខណៈពេលដែល Trent Alexander-Arnold បានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសដោយរងរបួសផងដែរ។
ជាមួយនឹងការរបួសកីឡាករ Henderson , Robetson ,Salah វាពិតជាពិបាកក្នុងការជួយក្រុម liverpool ក្នុងការរក្សាតំណែងជើងឯក Pl និង ប្រជែងពានក្នុងតំបន់អឺរ៉ុបសម្រាប់រដូវកាលនេះ ។
ប្រភពពី៖ Sky Sport New
ប្រែសម្រួលដោយ៖ 365 Cambo News
No comments: