ហេតុផល ៧យ៉ាងដែលធ្វើឲ្យម៉ាស៊ីនត្រជាក់របស់ លោក អ្នក មិនត្រជាក់៖
តម្រងខ្យល់ជាឧបករណ៍មួយមានតួនាទីចម្រោះខ្យល់ដែលបំភាយចេញពីម៉ាស៊ីនត្រជាក់ផ្នែកខាងមុខប្រសិនបើវាត្រូវបានរុំព័ទ្ធដោយធូលី ឬសារធាតុកខ្វក់ផ្សេងទៀតនោះ មានន័យថាសមត្ថភាពក្នុងការបញ្ចេញខ្យល់របស់ម៉ាស៊ីនត្រជាក់ត្រូវបានកាត់បន្ថយដែរ (បញ្ចេញខ្យល់ខ្សោយខុសប្រក្រតី)។ ដូច្នេះដើម្បីបង្ការខ្លួនអ្នក និងកូនៗអ្នក ពីបញ្ហាផ្ដាសាយ,មហារីក,សុខភាពផ្លូវដង្ហើម បានអ្នកត្រូវឧស្សាហ៍ពិនិត្យមើល និងសម្អាតតម្រងខ្យល់ចេញ។
២.កំណកធូលីដីដែលជាប់កញ្ច្រែងក្ដៅ (Condenser)
កញ្ច្រែងក្ដៅជាផ្នែកមួយដែលងាយទទួលរងនូវការប្រឡាក់ ឬការកកកំណកធូលីដី ដោយសារតែវាស្ថិតនៅផ្នែកខាងក្រៅ (Out door unit) នៃបន្ទប់ត្រជាក់ ហើយវាមាននាទីក្នុងការបំភាយនូវចំហាយក្ដៅចេញទៅក្រៅនៃ Compressor ផ្ទុយទៅវិញប្រសិនបើវាត្រូវកកជាប់ដោយធូលីដីនោះ វាក៏មិនអាចបំភាយចំហាយក្ដៅចេញបានដែរ មិនតែប៉ុណ្ណោះបើអ្នកមិនបានសម្អាត់វាទាន់ពេលទេនោះ អាចបណ្ដាលឲ្យខូចតែម្ដង និងត្រូវប្ដូរចេញ។
៣.ភាពកខ្វក់នៃកញ្ច្រែងត្រជាក់ (Evaporator)
ពេលដែលម៉ាស៊ីនត្រជាក់ដំណើរការ កញ្ច្រែងត្រជាក់នេះមានតួនាទីយ៉ាងសំខាន់ក្នុងការបំភាយចំហាយត្រជាក់ចេញមកបរិវេនក្នុងបន្ទប់ តែប្រសិនបើអ្នកខកខានមិនបានលាងសម្អាតវាយូរពេក (រាប់ឆ្នាំ)វាក៏ចាប់ផ្ដើមកខ្វក់ទៅៗ និងលែងត្រជាក់តែម្ដង។ អ្នកប្រើប្រាស់ភាពច្រើនមិនសូវចាប់អារម្មណ៍ និងការថែទាំ ឬលាងសម្អាតវានោះទេ ផ្ទុយទៅវិញ គេនិងចំណាយលុយច្រើនទៅលើសេវាកម្មជួសជុលក្នុងករណីដែលវាលែងដំណើរការ។ ការថែទាំ និងលាងសម្អាតជាប្រចាំជារឿងដ៍ត្រឹមត្រូវដើម្បីធានាថាកំណកធូលី និងកំទេចកំទីត្រូវបានសម្អាតតាមការកំណត់ពិសេសគឺ ល្អសម្រាប់សុខភាព។
៤.ខូច Compressor
Compressor ខូចដែលធ្វើឱ្យគ្រឿងខាងក្នុងមិនអាចផ្លុំខ្យល់ត្រជាក់បានទេប្រសិនបើ Compressor ចាប់ផ្តើមដំណើរការខុសប្រក្រតី។ ដូច្នេះបើវាខូចរឺមានបញ្ហាចាំបាច់ណាស់ត្រូវតែជួសជុស រឺ ប្ដូរ Compressor ថ្មី ។
៥.ការបំពាក់ម៉ាស៊ីនត្រជាក់មិនត្រឹមត្រូវ (ទំហំម៉ាស៊ីនត្រជាក់តូចជាង ទំហំបន្ទប់)
Compressor ខូចដែលធ្វើឱ្យគ្រឿងខាងក្នុងមិនអាចផ្លុំខ្យល់ត្រជាក់បានទេប្រសិនបើ Compressor ចាប់ផ្តើមដំណើរការខុសប្រក្រតី។ ដូច្នេះបើវាខូចរឺមានបញ្ហាចាំបាច់ណាស់ត្រូវតែជួសជុស រឺ ប្ដូរ Compressor ថ្មី ។
៥.ការបំពាក់ម៉ាស៊ីនត្រជាក់មិនត្រឹមត្រូវ (ទំហំម៉ាស៊ីនត្រជាក់តូចជាង ទំហំបន្ទប់)
តាមបទពិសោធន៍របស់យើងខ្ញុំផ្ទាល់ អតិថិជនភាពច្រើនបានជ្រើសរើសយកម៉ាស៊ីនត្រជាក់តូចជាងទំហំបន្ទប់ របស់ពួកគាត់ ដែលជាមូលហេតុធ្វើឲ្យម៉ាស៊ីនត្រជាក់របស់គាត់ត្រជាក់មិនគ្រប់គ្រាន់តាមការចង់បាន។ ដំណោះស្រាយគឺ មុនពេលបំពាក់ អ្នកត្រូវពិភាក្សាជាមួយអ្នកជំនាញដើម្បីឲ្យគេពិនិត្យ និងវាស់វែងពីទំហំនៃបន្ទប់របស់អ្នកថា ត្រូវបំពាក់ម៉ាស៊ីនត្រជាក់ទំហំប៉ុណ្ណា? គួរកុំឲ្យតូចពេក និងកុំឲ្យធំពេក។
៦.កំហូចនៃឧបករណ៍គ្រប់គ្រងសីតុណ្ហភាព (Thermostat)
Thermostat ជាផ្នែកតូចមួយននៃម៉ាស៊ីនត្រជាក់វាមានតួនាទីក្នុងការគ្រប់គ្រងសីតុណ្ហភាពតាមការកំណត់របស់លោក អ្នក តែប្រសិនបើវាខូចហើយ នោះមានន័យថា ការកំណត់ ឬការគ្រប់គ្រងសីតុណ្ហភាពក្នុងបន្ទប់ នឹងមិនបានត្រឹមត្រូវ ហើយធ្វើឲ្យម៉ាស៊ីនត្រជាក់របស់អ្នកមិនត្រជាក់។ ក្នុងករណីដែល Thermostat ខូចជាចាំបាច់អ្នកត្រូវ ហៅទូរស័ព្ទទៅអ្នកជំនាញមកត្រួតពិនិត្យ។
៧.ការលិចធ្លាយកញ្ច្រែងត្រជាក់
កញ្ច្រែងត្រជាក់នេះងាយនឹងប្រឡាក់ណាស់ ព្រោះវាទទួលរងនូវសំណើម រហូតរាល់ពេលម៉ាស៊ីនដំណើរការ ពិសេសក្នុងករណីដែលអ្នកខកខានមិនបានលាងសម្អាតវាយូរពេក វាក៏បង្ករឲ្យមានការ កកជាស្នឹម ឬច្រេះបណ្ដាលឲ្យធ្លាយហ្គាស និងលែងត្រជាក់។
ប្រភពពី៖ Cambodia Airconditioner Master Service
ប្រែសម្រួលដោយ៖ 365 Cambo News
No comments: