Paris Saint-Germain នាំមុខគេក្នុងការខ្នះខ្នែងក្នុងការផ្ទេរ Lionel Messi ប្រសិនបើគាត់សំរេចចិត្តចាកចេញពី Barcelona ក្រោយចប់កិច្ចសន្យារបស់គាត់។
តារាឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះកំពុងពិចារណាលើកិច្ចព្រមព្រៀងជាមួយ Barca ថាតើគាត់បន្តស្នាក់នៅ Camp Nou បន្តទៀត ឬ ក៏ពិចារណាចាកចេញរកទ្រនំថ្មីនាដើមរដូវក្ដៅឆ្នាំក្រោយនេះ។ Neymar និង ប្រធានក្លឹប Psg លោក Nasser Al-Khelaifi កំពុងចាប់ផ្តើមលួងលោមខ្សែប្រយុទ្ធរូបនេះដើម្បីផ្លាស់ប្តូរទៅប៉ារីស។
នេះជាអ្វីដែល PSG អាចផ្តល់ជូន Messiបើសិនគាត់មក Psg មែន៖
1.កិច្ចសន្យាដ៏ធំមួយ(ប្រាក់នឿយហត់ប្រចាំឆ្នាំ)
PSG គឺជាក្លឹបមួយក្នុងចំណោមក្លឹបដែលមានជាងគេបំផុតនៅក្នុងពិភពបាល់ទាត់ដែលមានចុះកុងត្រាយក Super Stars ល្បីៗដូចជា Neymar, Keylor Navas, Kylian Mbappe និង Mauro Icardi ក្នុងចំណោមក្លឹបដែលមានលុយច្រើន។ ក្លឹបបារាំងនឹងអាចផ្គូរផ្គងប្រាក់ចំណូលបច្ចុប្បន្នរបស់ Messi នៅឯ Barca ឱ្យសមមាត្រឬលើសប្រាក់ចំណូលដែលគាត់ទទួលបានបច្ចុប្បន្ននៅក្លឹបអ្នកមានបុណ្យ។
2.ចក្ខុវិស័យវែងឆ្ងាយរបស់ក្លឹប
ក្របខ័ណ្ឌ Champions League នៅតែជាគោលដៅចម្បងរបស់ PSG ហើយបើនិយាយអំពីបំណងរបស់ Messi គឺមានភាពដូចគ្នាជាមួយក្លឹប។ កីឡាករវ័យ ៣៣ ឆ្នាំរូបនេះធ្លាប់បានបង្កើតប្រវត្តិសាស្ត្រនៅ UCL ជាមួយ Barca ប្រសិនបើគាត់ឈ្នះពានរង្វាន់នេះនៅឯក្លឹប PSG វាគឺជារឿងដ៏អស្ចារ្យមួយខណៈដែលគាត់ខានលើកពាននេះ រយៈពេល ៥ ឆ្នាំមកហើយជាមួយ Barca។
3.ចូលរួមជាមួយ Super Star ក្មេងៗ
ការបន្ថែម Messi ទៅក្នុងក្រុមអាចធ្វើឱ្យក្រុមយក្សមួយនេះមានកម្រិតលេងដ៏គួរឱ្យខ្លាចមួយសម្រាប់គូរប្រេជែងព្រោះថា Messi អាចចូលរួមជាមួយ Neymar, Mbappe, Icardi, Keylor, Angel Di Maria, Marco Verratti, Marquinhos, Rafinha Alcantara និង Leandro Paredes ពិតជាធ្វើឱ្យពិភពលោកក្រើកហើយពិបាកនឹងប្រជែងជាមួយក្រុមសេដ្ឋីរបស់បារាំងមួយនេះ។
ការបន្ថែម Messi ទៅក្នុងក្រុមអាចធ្វើឱ្យក្រុមយក្សមួយនេះមានកម្រិតលេងដ៏គួរឱ្យខ្លាចមួយសម្រាប់គូរប្រេជែងព្រោះថា Messi អាចចូលរួមជាមួយ Neymar, Mbappe, Icardi, Keylor, Angel Di Maria, Marco Verratti, Marquinhos, Rafinha Alcantara និង Leandro Paredes ពិតជាធ្វើឱ្យពិភពលោកក្រើកហើយពិបាកនឹងប្រជែងជាមួយក្រុមសេដ្ឋីរបស់បារាំងមួយនេះ។
4.ការយល់ចិត្តគ្នាជាមួយមិត្តភក្តិរួមក្រុមជាពិសេសតំបន់ប្រយុទ្ធ
Messi ស្គាល់សមាសភាពកីឡា PSG មួយចំនួនរួចទៅហើយ គាត់ធ្លាប់ដៃគូរលេងជិតស្និទ្ធជាមួយ Neymar កំឡុងពេលដែលពួកគេលេងជាមួយគ្នាកាលនៅឯ Barcelona ខណៈពេលដែលគាត់ក៏ធ្លាប់បានលេងជាមួយ Di Maria និង Paredes សម្រាប់ជម្រើសជាតិអាហ្សង់ទីនផងដែរ។ ហើយ Psg មានកីឡាករអាមេរិចខាងត្បូងច្រើនទៀតនៅ Keylor, Rafinha និង Marquinhos ដែលសុទ្ធតែអាចស្របទៅតាមទម្រង់លេងរបស់ Messi ។


No comments: