យោងតាមរបាយការណ៍របស់កាសែតអេស្ប៉ាញបានអោយដឹងថាលោក Ronald Koeman កំពុងទទួច ទៅលើក្រុមប្រឹក្សាភិបាលរបស់ Barcelona ដើម្បីនាំយក Memphis Depay និង Eric Garcia ឱ្យបាននៅក្នុងខែមករានេះ។
ការរងរបួសរយៈពេលវែងចំពោះ Ansu Fati និង Gerard Pique បានបន្សល់ទុកនូវបញ្ហាជាច្រើនសម្រាប់ក្លឹបនៅតំបន់ការពារនិងតំបន់ប្រយុទ្ធ។ កសែត Mundo Deportivo បានរាយការណ៍ថា Koeman ជម្រុញបន្ថែមចំពោះការផ្លាស់ប្ដូរនេះនៅខែមករាថាជាការចាំបាច់ដើម្បីជួយពង្រឹងក្រុមសម្រាប់ប្រកួតដែលនៅសល់ ។
Depay បានធ្វើការជាមួយ Koeman ជាមួយក្រុមជម្រើសជាតិហូឡង់ខណៈដែល Garcia នៅតែចាប់អារម្មណ៍ក្នុងការផ្លាស់ប្តូរទៅ Barcelona ដោយមិនបានយល់ព្រមលើការបន្តនៅ Manchester City ។
ប៉ុន្តែបំណងប្រាថ្នារបស់ Koeman សម្រាប់ការផ្លាស់ប្ដូរនេះវាប៉ះទង្គិចជាមួយបរិយាកាសសេដ្ឋកិច្ចបច្ចុប្បន្នរបស់ក្លឹប។
ក្លឹប Barcelona បានទទួលរងវិបត្តិសេដ្ឋកិច្ចដោយសារការរីករាលដាលយ៉ាងខ្លាំងនៃ Covid-19 ដែលក្លឹបបានប្រកាសពីតួលេខសេដ្ឋកិច្ចដ៏តឹងតែងនៅក្នុងខែតុលា។
ក៏ដូចជាការបាត់បង់ ៨៨ លានផោនក្នុងមួយឆ្នាំហិរញ្ញវត្ថុពួកគេបានបង្ហាញថាបំណុលសុទ្ធរបស់ពួកគេបានកើនឡើងទ្វេដងដល់ ៤៤០ លានផោន។
ថ្មីៗនេះ Barca បានឈានដល់កិច្ចព្រមព្រៀងជាមួយកីឡាកររបស់ពួកគេដើម្បីអនុវត្តការកាត់បន្ថយប្រាក់ឈ្នួលដែលនឹងសន្សំប្រាក់បានដល់ទៅ ១០៩ លានផោន។
ប្រភពពី៖ Dialy Mail
ប្រែសម្រួលដោយ៖ 365 Cambo News
ប្រភពពី៖ Dialy Mail
ប្រែសម្រួលដោយ៖ 365 Cambo News
No comments: