ក្នុងជំនួបដ៏ក្ដៅគគុករវាងក្រុម Valencia និង Real Madrid ក្នុងសប្ដាហ៍ទី៩ នៃក្របខ័ណ្ឌ La Liga នាកីឡាដ្ឋាន Estadio de Mestalla ក្រុមម្ចាស់ផ្ទះពិតជាធ្វើបានល្អមែនទែនដែលអាចយកជ័យជំនះលើក្រុមខ្លាំងស្តេចស Real Madrid ដល់ទៅ ៤ គ្រាប់។
ការប្រកួតចាប់ផ្ដើមបានតែ ២៣នាទី Benzema បានរកគ្រាប់បាល់អោយក្រុមស្ដេចសនាំមុខមុន ប៉ុន្តែនៅនាទីទី៣៥ Soler បានស៊ុតបាល់ប៉េណាល់ទីជួយអោយក្រុមតាមស្មើរវិញ។ មុនចប់ការប្រកួតក្នុងតង់ទី១ទៅហើយ Valencia ចំនេញបានមួយគ្រាប់ទៀតដោយកីឡាករ Varane របស់ Real Madrid ធ្វើអោយបាល់ចូលទីខ្លួនឯងនៅនាទីទី៤៣។
ចាប់ផ្ដើមតង់ទី ២ ក្រុមស្ដេចសព្យាយាមវាយបកមកលើ Valencia យ៉ាងខ្លាំងតែមិនមានប្រសិទ្ធភាពនោះទេ តែបែជាបង្ករកំហុសបាល់ប៉ះដៃក្នុងតំបន់គ្រោះថ្នាក់ចំនួនពីរដងទៀត ដែលធ្វើអោយ Valencia ចំនេញបាល់ប៉េណាល់ទី ហើយ Soler បានស៊ុតបញ្ចូលទីបានយ៉ាងល្អទាំងពីរគ្រាប់ដែរ និងជាការធ្វើបាន Hat-trick ក្នុងការប្រកួតននេះផងដែរ។
ការបាត់បង់បីពិន្ទុក្នុងសប្ដាហ៍ទី៩នេះបានធ្វើអោយ Real Madrid ស្ថិតនៅលេខរៀងទី៤ ក្នុងតារាងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញមាន ១៦ពិន្ទុ រីឯ Valencia ឈរនៅលេខរៀងទី៩ និងមាន ១១ពិន្ទុក្នុងដៃ ។
No comments: