ក្នុងការប្រកួតនាថ្ងៃសៅរ៍ទល់នឹងក្រុម Real Betis កីឡាករឆ្នើម Lionel Messi ត្រូវបានលោក Ronald Koeman ដាក់អោយអង្គុយកៅអីបំរុងក្នុងតង់ទី១ ដោយបានត្រឹមអង្គុយមើលក្រុមរបស់ខ្លួនទទួលលទ្ធផលបណ្ដោះអាសន្នស្មើរ ១-១ ជាមួយគូប្រជែងតែប៉ុណ្ណោះ។
កីឡាអាហ្សង់ទីនរូបនេះ បានប្តូរចូលនៅតង់ទីពីរហើយគាត់កែប្រែស្ថានការណ៍បានយ៉ាងល្អពោលគឺរកគ្រាប់បាល់បញ្ចូលទី២គ្រាប់ និង បង្កើតឱកាសមួយទៀតអោយមិត្តរួមក្រុមដើម្បីរកបានជ័យជំនះនាសប្ដាហ៍ទី៩។ គ្រាប់បាល់ទាំងពីរនេះធ្វើឱ្យគាត់ក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេរបស់ Barcelona ដោយមាន ៦ គ្រាប់នាំមុខ Ansu Fati មួយគ្រាប់។
តាមពិតគាត់បានចំណាយពេលត្រឹមតែមួយភាគបួននៃមួយម៉ោងប៉ុណ្ណោះដើម្បីកែប្រែស្ថាការណ៍នៃការប្រកួតបន្ទាប់ពីត្រូវបានប្តូរចូលនាដើមតង់ទី ២ ជាមួយនឹងលទ្ធផល ១-១ ។ ក្នុងរយៈពេលតែបីនាទីប៉ុណ្ណោះរូបគេបង្កើតឱកាសសម្រាប់ Griezmann ក្នុងការស៊ុតបញ្ចូលទីនៅនាទីទី៦១ ដែលធ្វើឱ្យ គាត់មានទំនុកចិត្តក្នុងការលេងសារជាថ្មី។
គួបញ្ជាក់ផងដែរថា បញ្ហាកជើងរបស់ Messi ដែលជំនួយការគ្រូបង្វឹក Alfred Schreuder បានប្រាប់ Movistar មុនការប្រកួតថាគាត់អាចនឹងមិនប្រាកដថាអាចលេងបានមួយរយភាគរយទេ ហើយបន្ទាប់ពីការប្រកួតលោក Koeman ក៏បានបញ្ជាក់បន្ថែមទៀតផងដែរថា Messi បានរងនូវរបួសកជើងចាប់តាំងពីការប្រកួត Champions League កាលពីថ្ងៃពុធ ដែលហេតុនេះហើយទើបគាត់សម្រេចដាក់ Messi អោយអង្គុយកៅអីបម្រុង។


បន្ទាប់ពី Messi បានផ្លាស់ប្ដូរចូល និងជួយអោយក្រុមអ្នកមានបុណ្យទទួលបានជ័យជំនះលើក្រុមរបស់លោក Manuel Pellegrini ក្នុងលទ្ធផល ៥-២ នាទឺកដី Camp Nou នោះដែលបានការបង្ហាញថាកីឡា អាហ្សង់ទីនរូបនេះនៅតែល្អ និងសំខានបំផុតសម្រាប់ Barca។
ប្រភពពី៖ All Football
ប្រែសម្រួលដោយ៖ 365 Cambo News
No comments: