លោក Jose Mourinho គ្រូបង្វឹកក្រុម Spurs បានលើកឡើងពីទម្រង់លេងរបស់ក្រុមនិងទាក់ទងនឹងការលេងសម្រាប់ក្រុមនៅរដូវកាលនេះថា: "ខ្ញុំចង់និយាយថាក្រុមរបស់ពួកយើងអាចក្លាយជាម្ចាស់ជើងឯកនៅក្នុងតំបន់អឺរ៉ុប (Europa league) ប៉ុន្តែនៅក្នុងក្របខ័ណ្ឌ Premier League វាគឺមានការលំបាកបំផុតក្នុងការប្រជែងជើងឯកនៅរដូវកាលនេះ"។
បន្ទាប់ពីទទួលបានជ័យជម្នះ ១-០ នៅលើទឹកដី West Brom ដោយសារគ្រាប់បាល់ចុងម៉ោងរបស់ Harry Kane បានជួយឱ្យ Spurs ឡើងទៅឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League បណ្ដោះអាសន្ន។ ប៉ុន្តែមិនដល់ប៉ុន្មានម៉ោងផងក្រុមលោក Jose បានធ្លាក់ចេញពីកំពូលតារាងវិញក្រោយ Leicester ទទួលជ័យជម្នះ ទៅលើក្រុម Wolves។
ហេតុផលនេះហើយទើបលោក Mourinho ពិបាកនឹងសង្ឃឹមក្នុងការដណ្ដើមជើងឯកនៅ Premier League អ្នកចាត់ការជនជាតិអេស៉្បាញបានបន្ថែមទៀតថាទោះជាយើងអាចធ្វើបានល្អនៅដើមរដូវកាលប៉ុន្តែនៅទីបញ្ចប់រដូវកាលអ្នកដឹងថាអ្នកណាជាជើងឯកព្រោះថា Liverpool, Man City, Chelsea, Man United, Leicester, Arsenal សុទ្ធតែជាក្រុមល្អៗមានធនធានកីឡាករវ័យក្មេងដែលមានលទ្ធភាពក្នុងការដណ្ដើមជើងឯកកត្តាទាំងនេះហើយដែលធ្វើឱ្យការប្រជែងពានកាន់តែតានតឹង។ប៉ុន្តែគាត់នៅតែមានសុទិដ្ឋិនិយមខ្ពស់សម្រាប់ក្រុមក្នុងការប្រជែងពាននៅក្នុងតំបន់អឺរ៉ុប។
គួរបញ្ជាក់ផងដែរថាគ្រាប់បាល់ជ័យជំនះនៅ The Hawthorns របស់ Harry Kane គឺជាគ្រាប់បាល់ទី ១៥០ របស់គាត់នៅ Premier League សម្រាប់ Spurs ដែលគិតចាប់តាំងពីខែ សីហា ២០១៤ មក។
ប្រភពពី៖ Sky Sport
ប្រែសម្រួលដោយ៖ 365 Cambo New
No comments: