Neymar អាចនឹងបន្តកុងត្រាជាមួយ PSG ជាងការត្រលប់មក Barcelona វិញ - 365 Cambo News

ព័ត៌មានថ្មីៗ

Monday, November 9, 2020

Neymar អាចនឹងបន្តកុងត្រាជាមួយ PSG ជាងការត្រលប់មក Barcelona វិញ

Neymar ត្រូវបានគេរាយការណ៍ថាទំនងនឹងបន្តកុងត្រាថ្មីជាមួយខ្លឹបយក្សបារាំង Paris Saint-German ជាងការវិលត្រលប់មកទឹកដី Camp Nou ដើម្បីរួមរស់ជាមួយ Barcelona វិញណាស់ នេះបើតាមសេចក្ដីរាយការណ៍របស់សារព័ត៍មាន Telefoot.


កាលពីប៉ុន្មានរដូវកាលកន្លងទៅ Neymar បានព្យាយាមចង់ចាកចេញពី PSG ត្រលប់ទៅក្លឹបចាស់របស់ខ្លួនគឺ Barcelona ដើម្បីចាប់ដៃគូប្រយុទ្ធជាមួយកីឡាករ Lionel Messi វិញប៉ុន្តែមិនបានសម្រេចឡើយ។ ទោះជាយ៉ាងណាក៏ដោយសារវិបត្តិហិរញ្ញវត្ថុ គួបផ្សំជាមួយនឹងបញ្ហាចំរូងចំរាស់ក្នុងស្ថាប័នក្បាលម៉ាស៊ីនរបស់ក្លឹបអ្នកមានបុណ្យនាពេលបច្ចុប្បន្ន តារាឆ្នើមជម្រើសជាតិប្រេស៊ីលរូបនេះត្រូវបានគេដឹងថាអាចនឹងសម្រេចចិត្តនៅបន្តរួមរស់ជាមួយក្លឹបដែលមានមូលដ្ឋាននាទីក្រុងប៉ារីសជាបន្តទៀត ហើយរូបគេត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកុងត្រាថ្មីផងដែរ។


គួបញ្ជាក់ផងដែរថា Neymar បានចាកចេញពី Barcelona ទៅចូលរួមជាមួយ PSG នាឆ្នាំ ២០១៧ ក្នុងតម្លៃខ្លួន ២២២ លានផោន ដែលជាតម្លៃខ្លួនខ្ពស់បំផុតនិងកំណត់ត្រាពិភពលោកនាពេលនោះ ហើយរូបគេកំពុងតែមានកុងត្រាជាមួយក្លឹបរហូតដល់រដូវកាលឆ្នាំ ២០២២ ឯណោះ។

ប្រភពពី៖ All Football
ប្រែសម្រួលដោយ៖ 365 Cambo New

No comments: