Valverde អវត្តមានពីទីលានប្រកួតប្រហែលមួយខែដោយសារបញ្ហារបួស - 365 Cambo News

ព័ត៌មានថ្មីៗ

Tuesday, November 10, 2020

Valverde អវត្តមានពីទីលានប្រកួតប្រហែលមួយខែដោយសារបញ្ហារបួស

បន្ទាប់ពីបរាជ័យ ៤-១ នៅលើទឹកដី Valencia មានព័ត៌មានអាក្រក់មួយទៀតសម្រាប់ Real Madrid ព្រោះខ្សែរបម្រើវ័យក្មេងដ៏ឆ្នើមរបស់ក្លឹបគឺកីឡាករ Fede Valverde បានរងរបួស ស្មងជើងអំឡុងពេលប្រកួតទល់ នឹង Valencia។ កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះត្រូវបានសហព័ន្ធបាល់ទាត់ អ៊ុយរ៉ាហ្គាយកោះហៅឱ្យចូលរួមជាមួយក្រុមជម្រើសជាតិ ក្នុងយុទ្ធនាការប្រកួតជម្រុះ World Cup នាខែវិច្ឆិកាទល់នឹងកូឡុំប៊ីនិងប្រេស៊ីល តែបែជាអាក់ខានទៅវិញដោយសាររបួសនេះ។


សេចក្តីថ្លែងការណ៍របស់ក្លឹបបានបញ្ជាក់ថាគាត់ត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថាបានបាក់ឆ្អឹងនៅស្មងជើងខាងស្តាំ។ជាមួយនឹងការរងរបួសប្រភេទនេះដែរវាត្រូវពេលវេលានៃការជាព្យាបាលឱ្យជាសះស្បើយគឺប្រហែលមួយខែ។ Real Madrid បាននិយាយថាពួកគេនឹងបន្តតាមដានស្ថានភាពរបស់គាត់បើមានការប្រែលប្រួលអ្វីទៀតក្លឹបនិងជូនព័ត៌មាននៅពេលក្រោយទៀត។

គួរបញ្ជាក់ផងដែរថាការរងរបួសរបស់ Fede Valverde គឺបង្ករការលំបាកខ្លាំងដល់ប្រព័ន្ធលេងរបស់ក្រុមជាពិសេសនៅតំបន់បម្រើកណ្ដាលពោលគឺ Real madrid បានបាត់បង់ខ្សែរបម្រើឆ្នើមម្នាក់ជាមួយនិង ខ្សែប្រយុទ្ធឆ្នើមគឺ Casemiro និង Eden Hazard រួចមកហើយដែលត្រូវបានធ្វើតេស្ត៍រកឃើញវីរុស Covid-19 ដែលជាបញ្ហាចោទសម្រាប់គ្រូបង្វឹកលោក Zidance ក្នុងការរៀបចំក្រុមលេងទល់ Villarreal និង Inter Milan នៅក្នុងក្របខ័ណ្ឌ Uefa Championleague កាលពីថ្ងៃពុធសប្ដាហ៍មុន។ អវត្តមានកីឡាសំខាន់បែបនេះធ្វើឱ្យប៉ះពាល់ដល់ការលេង Real Madrid នៅ Ucl ព្រោះថាក្រុមដែលមានមូលដ្ឋាននៅទីក្រុង Madrid  ត្រូវការពិន្ទុជាចាំបាច់ដើម្បីឱ្យឆ្លងផុតពីវគ្គជម្រុះក្នុងពូល ។


អវត្តមានកីឡាករសំខាន់ទាំង៣នេះផ្ដល់ហានិភ័យខ្ពស់សម្រាប់ក្រុមតែវាមិនអាក្រក់ពេកទេព្រោះថា Martin Odegaard បានចាប់ផ្តើម វិលត្រឡប់មកជួយក្រុមក្រោយពីជាពីរបួស ហើយ Modric អាចហ្នឹងជំនួស Valverde សម្រាប់តំបន់កណ្ដាល។

ប្រភពពី៖ Marca English
ប្រែសម្រួលដោយ៖ 365 Cambo News

No comments: