De Bruyne ខកខានបាល់ប៉េណាល់ទីដែលធ្វើឲ្យ Man City បានត្រឹមស្មើជាមួយ Liverpool - 365 Cambo News

ព័ត៌មានថ្មីៗ

Monday, November 9, 2020

De Bruyne ខកខានបាល់ប៉េណាល់ទីដែលធ្វើឲ្យ Man City បានត្រឹមស្មើជាមួយ Liverpool

Liverpool ខកខានមិនបានឡើងឈរកំពូលតារាងប៉ុន្តែរក្សាគម្លាត ៥ ពិន្ទុលើគូប្រជែង Man City ខណៈដែល Mohamed Salah បានជួយឱ្យ Liverpool នាំមុខមុនប៉ុន្តែ Gabriel Jesus បារកគ្រាប់បាល់តាមស្មើអោយ Man City វិញនៅនាទីទី ៣១ ។ បន្ទាប់មក Kevin De Bruyne ខកខានបាល់ប៉េណាល់ទីក្នុងតង់ទី ១ បន្ទាប់ពី Joe Gomez បង្ករកំហុសយកដៃប៉ះបាល់នៅក្នុងតំបន់គ្រោះថ្នាក់របស់ Liverpool ។


Kevin De Bruyne ទទួលបានបាល់ពិន័យ ១១ ម៉ែត្រនៅតង់ទី ១ ប៉ុន្តែមិនអាចធ្វើបានសម្រេចទៅវិញដែលធ្វើឲ្យ Manchester City បានបរាជ័យក្នុងការបិទគម្លាតលើ Liverpool បន្ទាប់ពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅឯកីឡដ្ឋាន Etihad ។


ក្រុមហង្សក្រហម Liverpool បានរកគ្រាប់បាល់បើកឆាកដំបូងតាមរយៈបាល់ពិន័យ ១១ ម៉ែត្ររបស់កីឡាករ Mohamed Salah នៅនាទីទី ១៣ បន្ទាប់ពី Kyle Walker បានបង្ករកំហុសក្នុងតំបន់គ្រោះថ្នាក់ដោយយកជង្គង់ទាក់ជើងលើកីឡាករ Sadio Mane ប៉ុន្តែក្រុម Man City បានរកឃើញចង្វាក់លេងយ៉ាងល្អដោយ Gbriel Jesus បានទាត់បាល់បញ្ចូលទីក្រោមដៃ Alissonបានសម្រេចនៅនាទីទី៣១ បន្ទាប់ពីការបញ្ជូនយ៉ាងល្អរបស់ Kevin de Bruyne និងជាការ Assist លើកទី ៦ របស់គេនៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League ក្នុងការបង្ហាញខ្លួន ៧ លើក។


នៅចុងតង់ទី១ Man City ទទួលបានបាល់ប៉េណាល់ទីនៅនាទីទី៤១បន្ទាប់ពី De Bruyne បានបញ្ជូនបាល់ឆ្លងចូលក្នុងតំបន់គ្រោះថ្នាក់ប៉ះជាមួយដៃកីឡាករ Joe Gomez (Hand ball)ប៉ុន្តែកីឡាករបែលហ្ស៊ិកធ្វើមិនបានសម្រេចដោយទាត់បាល់មិនចំទីចេញទៅខាងក្រៅ និងជាលទ្ធផលក្រុមទាំងពីរបានត្រឹមម្នាក់មួយពិន្ទុតែប៉ុន្នោះ។

ប្រភពពី៖ Sky Sport
ប្រែសម្រួលដោយ៖ 365 Cambo News

No comments: