Pedri ក្លាយជាកីឡាករវ័យក្មេងទី ៤ របស់ Barcelona ដែលរកគ្រាប់បាល់ក្នុងលីគ LaLiga - 365 Cambo News

ព័ត៌មានថ្មីៗ

Sunday, November 8, 2020

Pedri ក្លាយជាកីឡាករវ័យក្មេងទី ៤ របស់ Barcelona ដែលរកគ្រាប់បាល់ក្នុងលីគ LaLiga

ទំព័រសករាជថ្មីរបស់ក្រុមយក្សអេស្ប៉ាញ Barcelona បាននឹងកំពុងចាប់ផ្ដើលេចរូបរាងបណ្ដើរៗដោយសារកីឡាករវ័យក្មេង និងឆ្នើមជាច្រើនត្រូវបានបញ្ចូលនៅក្នុងក្រុមដូចជា Ansu Fati, Trincáo, និង Pedri ដែលទើបនឹងក្លាយជាកីឡាករវ័យក្មេងចុងក្រោយដែលបង្កើតប្រវត្តិសាស្ត្រនាទឹកដី Camp Nou ផងដែរ។


គ្រាប់បាល់របស់ Pedri ក៏ជាចំនែកសំខាន់មួយដែលជួយអោយក្រុមអ្នកមានបុណ្យយកឈ្នះ ៥-២ ទៅលើក្រុមភ្ញៀវ Real Betis នៅក្នុងទឹកដីរបស់ខ្លួនកាលពីថ្ងៃសៅរ៍ និងធ្វើអោយរូបគេក្លាយជាកីឡាករវ័យក្មេងទី ៤ របស់ Barcelona ដែលរកគ្រាប់បាល់ក្នុងលីគ LaLiga ក្នុងវ័យត្រឹមតែ ១៧ឆ្នាំ និង ៣៤៨ ថ្ងៃតែប៉ុន្នោះ និងចូលរួមក្នុងបញ្ចីកីឡាករវ័យក្មេងបំផុតដែលរកគ្រាប់បាល់ដំបូងអោយក្លឹបជាមួយនឹង Ansu Fati, Bojan Kric និង Lionel Messi ។

គួរំលឹកផងដែរថាកាលពីរដូវកាលមុន Fati បានបំបែកកំណត់ត្រាកីឡាកររបស់ Bojan ក្នុងវ័យតែ ១៦ ឆ្នាំ និង ៣០៤ ថ្ងៃប៉ុន្នោះក្នុងជំនួបរវាង Osasuna ខណៈដែល Bojan រកគ្រាប់បាល់ដំបូងក្នុងវ័យ ១៧ ឆ្នាំនិង ៥៣ ថ្ងៃ រីឯ Messi រកគ្រាប់បាលដំបូងក្នុងវ័យ ១៧ ឆ្នាំនិង ៣១១ ថ្ងៃ។

Pedri បានបង្ហាញសមត្ថភាពគួអោយចាប់អារម្មណ៏ក្នុងការប្រកួតកន្លងមកដែលជាហេតុធ្វើអោយលោក Ronald Koeman ដាក់អោយរូបគេលេងក្នុងជម្រើសដំបូងចំនួន ៥ ប្រកួតជាប់ៗគ្នា ហើយក្នុងជំនួបរវាង Real Betis កាលពីថ្ងៃសៅរ៍ រូបគេក៏ស្ទើរតែនឹងបង្កើតឱកាសអោយ Griezmann ផងដែរមុនពេលដែលរូបគេស៊ុតបញ្ចូលទីគ្រាប់ទី ៥ បន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អពីសំណាក់កីឡាករ Sergi Reberto ។

ប្រភពពី៖ All Football
ប្រែសម្រួលដោយ៖ 365 Cambo News

No comments: