Ansu Fati អាចនឹងអវត្តមានពី ៣ ទៅ ៥ ខែដោយសាររបួសជង្គង់ - 365 Cambo News

ព័ត៌មានថ្មីៗ

Sunday, November 8, 2020

Ansu Fati អាចនឹងអវត្តមានពី ៣ ទៅ ៥ ខែដោយសាររបួសជង្គង់

Ansu Fati បានរងរបួសជង្គង់ធ្ងន់ធ្ងរក្នុងការប្រកួតដែល Barcelona យកឈ្នះទៅលើក្រុមភ្ញៀវ Real Betis ក្នុងលទ្ធផល ៥-២ នៅទឹកដី Camp Nou កាលពីរាត្រីថ្ងៃសៅរ៏ នៅពេលដែលខ្សែរប្រយុទ្ធស្លាបរូបនេះជែងបាល់ជាមួយកីឡាករ Aissa Mandi ក្នុងប្រអប់គ្រោះថ្នាក់របស់ក្រុមភ្ញៀវ Betis ហើយក៏ជាការបង្កើតឱកាសបាល់ប៉េណាល់ទីរបស់ Barcelona នៅមុនពេលវេលាបញ្ចប់តង់ទីមួយផងដែរ។


បន្ទាប់ការធ្វើកោសល្យវិច្ច័យពីសំណាក់គ្រូពេទ្យជំនាញ លទ្ធផលបានបង្ហាញថាកីឡាករឆ្នើមវ័យ ១៨ ឆ្នាំរបស់ក្រុមអ្នកមានបុណ្យមួយនេះបានដាច់សសៃសន្លាក់ត្រង់ជង្គង់ ហើយអាចនឹងត្រូវសម្រាកព្យាបាលរយៈពេលយូររហូតដល់ចំនួន ៥ ខែ ដែលជាដំណឹងមួយមិនសូវល្អប៉ុន្មានទេសម្រាប់ក្រុមអ្នកមានបុណ្យព្រោះថា Fati បានដើរតួយ៉ាងសំខាន់ក្នុងការជួយក្រុមក្នុងរយៈជាច្រើនប្រកួតកន្លងមក។

គួររំលឹកផងដែរថា Barcelona តែមានវិបត្តិកីឡាករខ្សែប្រយុទ្ធឆ្នើមៗរបួសជានិច្ចតួយ៉ាងដូចជា Ousmane Dembele និង Luiz Suarez នៅពេលដែលរូបគេនៅជាកីឡាកររបស់ក្រុមយក្សកាតាឡាន់មួយនេះ ដែលពួកគេទាំងពីរត្រូវអវត្តមានពីការប្រកួតរយៈពេលវែងនិងខកខានជួយក្រុមក្នុងកាប្រកួតសំខាន់ជាច្រើន ហើយក៏ជាហេតុផលមួយដែលធ្វើអោយ Barcelona ត្រូវធ្វើការទិញចូលកីឡាករមកជំនួសជាបន្ទាន់ដូចការទិញ Marin Braithwaite ជាដើម។

ប្រភពពី៖ All Football
ប្រែសម្រួលដោយ៖ 365 Cambo News

No comments: