Mbappe ថារូបគេចូលរួមជាមួយ PSG ដើម្បីឈ្នះ Champion League - 365 Cambo News

ព័ត៌មានថ្មីៗ

Sunday, August 23, 2020

Mbappe ថារូបគេចូលរួមជាមួយ PSG ដើម្បីឈ្នះ Champion League

កីឡាករឆ្នើមវ័យក្មេងរបស់ PSG Kylian Mbappe បានថ្លែងក្នុងកិច្ចសម្ភាសមួយមុនជំនួបវគ្គផ្ដាច់ព្រ័ត Champion League ជាមួយ Bayern ថា “ខ្ញុំតែងតែនិយាយថាខ្ញុំចង់ចារប្រវត្តិសាស្រ្តមួយសម្រាប់បាល់ទាត់បារាំង ហើយខ្ញុំមានឱកាសនឹងធ្វើវានៅថ្ងៃស្អែក”។ រូបគេក៏បានសង្កត់ធ្ងន់ផងដែរថា នេះក៏ជាមូលហេតុដែលធ្វើអោយរូបគេចូលរួមជាមួយ Paris Saint-Germain ។

កាលពីឆ្នាំ ២០១៧ Mbappe បានធ្វើអោយក្លឹបធំៗនៅអ៊ឺរ៉ុបជាច្រើនចង់បានរូបគេដោយសារគេមានទម្រង់លេងយ៉ាងល្អដោយជួយក្រុម Monaco ក្លាយជាជើងឯកលីគកំពូលបារាំង និងឈានទៅដល់វគ្គបួនក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champion League ផងដែរ។ ទោះបីជាយ៉ាងណារូបគេបានជ្រើសរើសចូលរួមជាមួយក្លឹបអ្នកមានរបស់បារាំងជាមួយទឹកប្រាក់សន្ធឹកសន្ធាប់ដែលធ្វើអោយរូបគេក្លាយជាកីឡាករយុវជនដែលមានតម្លៃខ្លួនថ្លៃជាងគេលើពិភពលោក។


គួរបញ្ជាក់ផងដែរថា ប្រសិនបើ PSG ឈ្នះក្នុងការប្រកួតវគ្គផ្ដាច់ព្រ័តនេះ ពួកគេនឹងចាប់ផ្ដើមប្រវត្តិសាស្រ្តថ្មីដែលឈ្នះពានអ៊ឺរ៉ុបជាលើកដំបូង ផ្ទុយទៅវិញ ប្រសិនបើពួកគេចាញ់ នោះមានន័យថា  Bayern Munich នឹងលើកពានកំពូលរបស់អ៊ឺរ៉ុបនេះជាលើកទី ៦។


ប្រភពពី៖ Sky Sports
ប្រែសម្រួលដោយ៖ 365 Cambo News

No comments: