លោក Mauricio Mochettino ដែលជាអតីតគ្រូបង្វឹកក្រុមមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថាកំពុងតែចាប់អារម្មណ៍ក្នុងការវិលត្រលប់មកការងារជាគ្រូវបង្វឹកសារជាថ្មី ដែលរូបលោកកំពុងតែសម្លឹងមើលស្ថានភាពរបស់ក្រុមតោខៀវ Chelsea និងបីសាចក្រហម Manchester United ។
មួយរយៈពេលចុងក្រោយនេះ លោក Pochettino ត្រូវបានគេមើលឃើញថាមានជាបេក្ខជនមួយរូបដែលអាចនឹងជំនួសដំណែងគ្រូបង្វឹកបច្ចុប្បន្នរបស់ Man United គឺលោក Ole Gunner Solskjaer ដែលកំពុងតែមានសំពាធយ៉ាងខ្លាំងនាពេលថ្មីៗនេះដោយលោកដឹងនាំក្រុមទទួលបរាជ័យពីរប្រកួតទល់នឹងក្រុម Arsenal និងក្រុម Instanbul Basaksehir ។ ទោះបីជាទទួលជ័យជំនះកាលពីប្រកួតជាមួយ Everton នាចុងសប្ដាហ៍នេះក៏ដោយ ក៏សំពាធមិនទាន់មានភាពធូរស្រាលនៅឡើយទេសម្រាប់លោក Solskjaer ព្រោះសារព័ត៍មាន The Athletic បានរាយការណ៍ថា Pochettino បានជួបនិងពិភាក្សារជាមួយប្រធានក្លឹប Manchester United កាលពីសប្ដាហ៍មុន ប៉ុន្តែគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះមិនប្រញាប់ក្នុងការធ្វើការសម្រេចចិត្តក្នុងការដឹកនាំក្លឹបថ្មីនោះទេ ដោយនឹងចាំសង្កេតមើលស្ថានការណ៍របស់ក្លឹប Manchester United, Chelsea, Manchester City និង PSG នាពេលខាងមុខសិន។
ក្នុងបទសម្ភាសន៍មួយជាមួយនឹងសារព័ត៍មាន Sky Sports ក្នុងកម្មវីធី Monday Night Football កាលពីសប្ដាហ៍មុន លោក Pochettino បានអោយដឹងថា “ខ្ញុំតែងតែត្រៀមខ្លួនរួចជាស្រេចក្នុងការវិលត្រលប់មកម្ដងទៀត ជាមួយនឹងការចូលរួមក្នុងការប្រកួត”។ “វាមិនមានការធុញថប់អ្វីនោះទេនៅពេលដែលអ្នកកំពុងតែធ្វើការងាររបស់អ្នក ដូចជាការហ្វឹកហាត់ និងការត្រៀមខ្លួនក្នុងការចូលរួមប្រកួតប្រជែង។”
លោកបានបន្តទៀតថា “ខ្ញុំសង្ឃឹមថានិងបានវិលត្រលប់មកវិញឆាប់ៗ ហើយនឹងចាប់ផ្ដើវាម្ដងទៀតនារយៈពេលខ្លីខាងមុខ ហើយខ្ញុំក៏កំពុងតែរង់ចាំពេលវេលាដែលខ្ញុំនឹងត្រលប់មកវិញក្នុងការប្រកួតផងដែរ។ ខ្ញុំស្រលាញ់ការប្រកួត ប៉ុន្តែវាពិតជាពិបាកខ្លាំងណាស់ យើងកំពុងនៅខាងក្នុងនិងធ្វើការងារជាច្រើន ហើយវាជាការពិត។”
ទោះជាយ៉ាងណាក៏ដោយ អតីតអ្នកចាត់ការក្រុម Southampton និង Spurs រូបនេះទំនងរង់ចាំមើលឱកាស និងមុខដំណែងមួយដែលលោកគិតថាសមស្របសម្រាប់សមត្ថភាពរបស់លោក ទោះបីជាលោកទំនេរពីការងារជាអ្នកចាត់ការអស់រយៈពេលមួយឆ្នាំហើយក៏ដោយបន្ទាប់ពីលោកត្រូវបានក្លឹប Spurs បញ្ចប់តួនាទីនាខែ វិច្ជិកាឆ្នាំមុន។
ប្រភពពី៖ All Football
ប្រែសម្រួលដោយ៖ 365 Cambo News
No comments: