ក្រុមកាំភ្លើងធំរបស់លោក Mikel Arteta ត្រូវបានគេរាយការណ៍ថាកំពុងតែចូលរួមប្រជែងទិញយកខ្សែការពារដែលកំពុងឡើងជើងមួយរូបរបស់ RB Leipzig គឺកីឡាករ Ibrahima Konate ។
កីឡាករវ័យក្មេងសញ្ជាតិបារាំងបានធ្វើអោយមានការចាប់អារម្មណ៍ខ្លាំងមែនទែននៅក្នុងលីគរបស់ប្រទេសអាល្លឺម៉ង់ Bundesliga បន្ទាប់ពីបានបង្ហាញខ្លួនអោយឈុតធំរបស់ក្រុម RB Leipzig ដោយលេងចាប់ដៃគូជាមួយនឹងកីឡាករ Dayot Upamecano ក្នុងតំប់ការពារកណ្ដាល ដែលជាហេតុធ្វើអោយមានការចាប់អារម្មណ៍ពីសំណាក់ខ្លឹបធំៗមួយចំនួនហើយក្នុងនោះក៏មាន Arsenal ផងដែរ នេះបើតាមការរាយការរបស់សារព័ត៍មានរបស់ប្រទេសអាល្លឺម៉ង់ Sport Bild ។
សារព័ត៍មានរបស់ប្រទេសអាល្លឺម៉ង់មួយនេះក៏បានបញ្ជាក់ថែមទៀតផងដែរថាមានក្រុមជាច្រើននៅប្រទេសអង់គ្លេសកំពុងធ្វើការទាក់ទងជាមួយកីឡាករ ដែលជាហេតុបញ្ជាក់អោយកាន់តែច្បាស់ថាអនាគតរបស់ Konate នឹងត្រូវលេងនៅក្នុងលីកដ៏ល្បីរបស់ប្រទេសអង់គ្លេសគឺ Premier League ។ យ៉ាងណាក៏ដោយ Leipzig នឹងមិនព្រមលក់កីឡាករឆ្នើមរបស់គេនោះទេ លុះត្រាណាតែក្រុមធំៗទាំងនោះផ្ដល់នូវតម្លៃខ្លួនដែលសាកសមនឹងតម្លៃទិញផ្ដាច់កុងត្រារបស់កីឡាករ ពោលគឺ ៤៥ លានផោន។
Leipzig នឹងត្រូវតែមានការប្រុងប្រយ័ត្នថែមទៀតព្រោះថាពួកគេក៏អាចប្រឈមមុខនឹងការបាត់បង់ខ្សែការពារ Upamecano ផងដែរ ដោយកីឡាកររូបនេះក៏កំពុងតែមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លឹបកំពូលៗដូច Real Madrid និង Manchester United ដែរ។
ប្រភពពី៖ All Football
ប្រែសម្រួលដោយ៖ 365 Cambo News
No comments: