ក្រុមរបស់លោក Jurgen Klopp បានស្ថិតនៅក្នុងវិបត្តិសម្រាប់ខ្សែរការពារកណ្តាលរួចទៅហើយដោយកីឡាឆ្នើម Virgil VanDijk នឹងត្រូវអវត្តមានសម្រាប់ការនៅសល់នៃរដូវកាលនេះដោយសារការរងរបួសជង្គង់ធ្ងន់ធ្ងរ។ចំណែកឯ Trent Alexander-Arnold បានសម្រាកអស់រយៈពេល ៤ សប្តាហ៍ទៅហើយដោយមានបញ្ហាកំភួនជើង និង Fabinho ដែលត្រូវធ្វើចាតាឡីស័ក ក្រោយពីត្រឡប់មកវិញបន្ទាប់ពីអវត្តមានពីទីលានដោយបញ្ហារបួសភ្លៅ។
សារព័ត៌មាន Sportsmail បានលើកឡើងថា Gomez ពេលនេះត្រូវបានក្រុមគ្រូពេទ្យកំពុងតាមដានបន្ទាប់ពីការរងរបួសនៅអំឡុងពេលហ្វឹកហាត់នាឯមូលដ្ឋាន George's Park របស់ឧទ្យានអង់គ្លេសមុនពេលការប្រកួតមិត្តភាពនៅថ្ងៃព្រហស្បតិ៍ដែល អង់គ្លេស នឹងត្រូវបើកកីឡដ្ឋាន Wembley ស្វាគមន៍ ក្រុមសាធារណរដ្ឋអៀរឡង់។
ការរងរបួសនេះពិតជានឹងធ្វើឱ្យរូបគេឃ្លាតឆ្ងាយពីការប្រកួតអន្តរជាតិនាពេលខាងមុខប៉ុន្តែពេលនេះ Liverpool កំពុងបារម្ភនឹងខ្លាចថា Gomez ខកខានសម្រាប់ប្រកួតដែលនៅសល់ទាំង Premier League និង UCL ហើយភារកិច្ចសំខាន់ គឺត្រូវប្រជែងដើម្បីការពារតំណែងជើងឯករបស់ពួកគេ។
ខ្សែការពាររូបនេះប្រាកដជាផ្នែកសំខាន់មួយនៃប្រព័ន្ធលេងររបស់លោក Klopp ក្នុងអំឡុងពេលប៉ុន្មានខែខាងមុខនេះដោយសាររបួសរបស់ Van Dijk ក្នុងការប៉ះទង្គិចគ្នាជាមួយអ្នកចាំទី Jordan Pickford របស់ក្រុម Everton ក្នុងកំឡុងពេលប្រកួតនៅ Merseyside ។
ប៉ុន្តែ Liverpool ត្រូវប្រឈមលេងដោយគ្មានខ្សែការពារដ៏សំខាន់របស់ពួកគេ។ មានប្រកួតសំខាន់ៗជាច្រើនដែលពួកគេនិងចូលរួមលេង ហើយក្រុមរបស់លោក Klopp មានកាលវិភាគមមាញឹកបំផុតសម្រាប់រដូវកាលនេះ។ជាមួយនឹង Van Dijk អវត្តមានរយៈពេលវែងនិង Gomez មានការព្រួយបារម្ភអំពីបញ្ហាសុខភាពដ៏សំខាន់វាហាក់ដូចជាកាន់តែខ្លាំងឡើងដែលថា Liverpool នឹងចូលទៅទីផ្សារដោះដូរកីឡាករនៅខែមករាដើម្បីចុះហត្ថលេខាលើខ្សែការពារដើម្បីមកពង្រឹងក្រុម ។
Klopp ទំនងជាខឹងសម្បារខ្លាំងណាស់ដែលកីឡាករម្នាក់របស់គាត់បានរងរបួសមុនពេលមិត្តភាពអន្តរជាតិ។គាត់បាននិយាយរួចទៅហើយអំពីកាលវិភាគដ៏មមាញឹករបស់កីឡាករក្នុងកំឡុងពេលរដូវដែលត្រូវបានកាត់ផ្តាច់ដោយសារតែការពន្យារពេល Covid កាលពីរដូវកាលមុន។ ហើយបាននិយាយកាលពីថ្ងៃអាទិត្យថា "យើងសង្ឃឹមថាអាចលេង UCL នៅរដូវក្តៅឆ្នាំក្រោយប៉ុន្តែប្រសិនបើយើងនៅតែបន្តជួបបញ្ហាដូចនេះសូមមើលថាតើកីឡាករណាខ្លះអាចជាផ្នែកមួយដែលអាចជួយក្រុមបាន" ។
ប្រភពពី៖ All Football
ប្រែសម្រួលដោយ៖ 365 Cambo News
No comments: