ការប្រកួត រវាង ក្រូអាត និងទួគី បានបញ្ចប់ក្នុង លទ្ធផល ៣-៣ ប៉ុន្តែកីឡាករ ទាំង អស់តម្រូវ ឱ្យ ធ្វើ តេស្ដ មេរោគ កូវីដ ១៩ ទៀត ក្រោយ ពី ចប់ ការ ប្រកួត ៕
ប្រធានក្រុមជម្រើសជាតិក្រូអាតកីឡាករ Domagoj Vida បាន ចូល លេង ជាមួយ ក្រុម ទួរគីបានមួយតង់ ពោលគឺនៅតង់ទី១ក្រោយលេងចប់ទើប ដឹង ខ្លួន ថា មាន ផ្ទុក មេរោគ កូវីដ ១៩ នៅយប់មិញនេះ ។ ក្រុម ជម្រើស ជាតិ ក្រូអាត បាន ធ្វើ តេស្ដ មេរោគ កូវីដ ១៩ កាល ពី ដើម សប្ដាហ៍ កន្លង ទៅ នេះ ហើយ លទ្ធផល ចេញ មក មិន មាន អ្នក ឆ្លង នោះ ទេ។
សម្រាប់ការ ធ្វើ តេស្ដម្ដងទៀត បាន ធ្វើ ឡើង នៅ មុន ការ ប្រកួត ហើយ រហូត ដល់ ការ ប្រកួត ចាប់ ផ្ដើម បានមួយតង់ ទៅ ហើយ ទើប លទ្ធផល បាន ចេញ មក ជា ផ្លូវការ ។ ខ្សែការពារ Domagoj Vida ដែល ជា ប្រធាន ក្រុម ជម្រើស ជាតិ ក្រូអាត មាន ផ្ទុក មេរោគ កូវីដ ១៩ ។ ក្រោយ ពី ទទួល បាន លទ្ធផល នេះ ហើយ ទើបរូបគេតម្រូវ ឱ្យ នៅដោយឡែកពីសមាជិកក្រុម ដទៃទៀត និង មិនអាចចូលលេងសម្រាប់ តង់ទី ២បាន ឡើយ។
លទ្ធផល នៃ ការ ប្រកួត នោះ ក្រូអាត ស្មើ ជាមួយ ក្រុម ទួរគី ក្នុង លទ្ធផល ៣-៣។ កីឡាករ ទាំងអស់ ក្រោយ ពី ចប់ ការ ប្រកួតនឹង តម្រូវ ឱ្យ ធ្វើតេស្ដដើម្បីស្វែងរកមេរោគ កូវីដ ១៩ ។
ប្រភពពី៖ Goal
ប្រែសម្រួលដោយ៖ 365 Cambo News
No comments: