លោក Leonardo នាយកផ្នែកកីឡារបស់ក្លឹប PSG បាននិយាយកាលពីថ្ងៃអង្គារថា“ ចំពោះ Ronaldo ប្រសិនបើគាត់ភ្ញាក់ពីព្រឹកហើយនិយាយថា“ ខ្ញុំចង់ចូលរួមក្រុមថ្មី"។ តើគាត់នឹងទៅចូលរួមជាមួយក្លឹបណា?
លោកមានប្រសាសន៍បន្តថា៖ «មានក្លិបតែ ៥ ឬ ៦ ប៉ុណ្ណោះដែលគាត់អាចចូលរួមបាន។ ហើយក្នុងនោះ PSG ក៏អាចជាក្លឹបដែលមានភាគរយខ្ពស់ដែរ បើសិនជា Ronaldo ចាកចេញពីTurin ពិតមែន។ ពេលខ្លះរឿងរ៉ាវប្លែកៗអាចកើតឡើងចំពោះទីផ្សាដោះដូរបើសិនរឿងនោះកើតឡើងពិតមែនយើងនិងរៀបចំវាជាអាទិភាព” ។
យោងតាមគេហទំព័រ Tuttosport បានអោយដឹងថាទាំង Ronaldo និង Juventus មិនចង់ចែកផ្លូវគ្នានៅចុងបញ្ចប់នៃរដូវកាលនេះទេតារាឆ្នើមសញ្ចាតិព័រទុយហ្កាល់ ត្រូវបានគេរាយការណ៍ថាចង់ស្នាក់នៅនិងឈ្នះពានរង្វាន់ Champions League ជាមួយ Juventus មុនពេលចាកចេញ ហើយ Ronaldo ខ្លួនឯងក៏បានបញ្ជាក់យ៉ាងច្បាស់ដែរក្រោយតារាឆ្នើមរូបនេះបានចាកចេញពីអតីតក្រុមរបស់ខ្លួនគឺក្រុម អធិរាជស Real madrid កាលពីឆ្នាំ2018គឺគោលបំណងធំគឺចង់ឈ្នះពានសំខាន់ជាមួយ Juventus ពិសេសគឺ UCl។
ទោះយ៉ាងណារបាយការណ៍របស់ La Gazzetta dello Sport បាននិយាយថាអនាគតរបស់ Ronaldo នៅ Turin គឺពឹងផ្អែកលើលទ្ធផលរបស់ក្រុមនៅរដូវកាលនេះ។ របាយការណ៍របស់កាសែតដែលមានមូលដ្ឋាននៅទីក្រុង Milan បាននិយាយថា“ ប្រសិនបើលទ្ធផលដែល Ronaldo រំពឹងថានឹងមិនសម្រេចបានគាត់អាចមើល PSG ដែលជាគោលដៅអាទិភាពដែលអាចទៅរួចនៅក្នុងការផ្លាស់ប្ដូរទ្រនំ។
ប្រភពពី៖ All Football
ប្រែសម្រួលដោយ៖ 365 Cambo News
No comments: