Neymar ប្តឹងក្រុម Barcelona ទាមទារប្រាក់ ៤៤ លានអឺរ៉ូ.... - 365 Cambo News

ព័ត៌មានថ្មីៗ

Friday, November 13, 2020

Neymar ប្តឹងក្រុម Barcelona ទាមទារប្រាក់ ៤៤ លានអឺរ៉ូ....

មេធាវីរបស់ Neymar ត្រូវបានគេរាយការណ៍ថាបានទាមទារឱ្យ Barcelona បង់លុយអោយ កីឡាករប្រេស៊ីលរូបនេះចំនួន ៤៤ លានអឺរ៉ូនៅក្នុងបណ្ដឹងចុងក្រោយនៃជម្លោះផ្លូវច្បាប់រវាងបុគ្គលទាំងពីរ។ កីឡាកររបស់ក្លិប Paris Saint-Germain ក៏បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ផងដែរទោះបីជាអ្នកតំណាងរបស់គាត់បានបដិសេធសេចក្តីសម្រេចកាលពីខែមិថុនាដែលបានមើលឃើញថាគាត់ត្រូវបង់ប្រាក់ចំនួន ៦.៧ លានអឺរ៉ូដល់ក្លឹបចាស់របស់គាត់ក៏ដោយ។



ការអះអាងទាំងនេះដែលត្រូវបានរាយការណ៍ដោយ Que t'hi jugues មានន័យថា Neymar ទាមទារប្រាក់ជិត ៦០ លានអឺរ៉ូពីក្លឹបចាស់របស់គាត់។ ក្នុងករណីនេះដែរ Neymar គាត់នៅតែជឿជាក់ Barcelona ជំពាក់ប្រាក់គាត់ ចំនួន ៤៤ លានអឺរ៉ូដោយ បន្ទាប់ពីគាត់ផ្លាស់ទៅ PSG កាលពីឆ្នាំ ២០១៧ ដែល Barcelona បានបង់លុយអោយគាត់រហូតដល់គាត់ចាកចេញពីក្លឹប។ បញ្ហានេះនឹងត្រូវបានដោះស្រាយដោយតុលាការយុត្តិធម៌ Catalonia ។



ការទាមទារផ្នែកច្បាប់ទាំងនេះមានប្រភពដើមជាទឹកប្រាក់បន្ថែមចំនួន ២៦ លានអឺរ៉ូដែលត្រូវបានយល់ព្រមរវាង Neymar និង Barcelona នៅពេលដែលគាត់បន្តកុងត្រានៅឯ Camp Nou រហូតដល់ឆ្នាំ ២០២១ ប៉ុន្តែការផ្ដល់ជូនត្រូវ បានបញ្ចប់ដោយ Barca វិញស្របពេលដែលការផ្លាស់ទៅ PSG បានកើនឡើង ។

ប្រភពី៖  All Football
ប្រែសម្រួលដោយ៖ 365 Cambo News

No comments: