បើតាមសារព័ត័មានធំៗជាច្រើនបានចុះផ្សាយថាអ្នកចាត់ការក្រុមមេឃខៀវលោក Pep Guardiola បានយល់ព្រមបន្តកុងត្រាថ្មីជាមួយក្លឹបរបស់អង់គ្លេសមួយនេះរយៈពេល ២ឆ្នាំទៀត ពោលគឺរហូតដល់ឆ្នាំ ២០២៣។
ចាប់តាំពីចូលដឹកនាំក្លឹបរបស់មហាសេដ្ធីអារ៉ាប់មួយនេះកាលពីឆ្នាំ២០១៦មក លោក Pep Guardiola បានធ្វើអោយមានការផ្លាស់ទម្រង់លេខរបស់ក្រុម Manchester City យ៉ាងខ្លាំងហើយថែមទាំងដឹកនាំក្រុមមួយនេះអោយទទួលបានជ័យជំនះចំនួន ១៨១ ដងក្នុងចំណោម ២៤៥ ប្រកួតជាមួយនឹងភាគរយឈ្នះដល់ទៅ ៧៣.៨៧% ក្នុងមួយប្រកួត និងលើកពានធំៗចំនួន ៨ ព្រមទាំងបង្កើតកំណត់ត្រាជាច្រើនទៀតផងដែរ។
គួររំលឹកផងដែរថាកុងត្រារយះពេល ៥ ឆ្នាំរបស់លោកក្នុងការដឹកនាំក្លឹប Man City គឺជាការប្តេជ្ញាចិត្តដឹកនាំដ៏វែងបំផុតដែលលោកបានធ្វើចំពោះក្លឹបចាប់តាំងពីលោកបានក្លាយជាអ្នកចាត់ការក្នុងឆ្នាំ ២០០៨ ហើយជាមួយនឹងការបន្ថែមកុងត្រាថ្មីនេះ បានធ្វើអោយលោកក្លាយជាអ្នកចាត់ការដែលដឹកនាំក្រុមយូរជាងគេលំដាប់ទី២ របស់ក្លឹបដោយក្រោមលោក Les McDowall ដែលដឹកនាំក្រុមរវាងឆ្នាំ ១៩៥០ ដល់ ១៩៦៣ ។
ប្រភពពី៖ All Football
ប្រែសម្រួលដោយ៖ 365 Cambo News
No comments: