បន្ទាប់ពីដណ្តើមបានពានរង្វាន់ទ្វីបអឺរ៉ុបនិងលីគកំពូលអង់គ្លេសរួចមក ពេលនេះក្រុមហង្សក្រហមកំពុងតែស្វែងរកការបង្កើតថ្មី ពោលគឺក្រុមអង់គ្លេសមួយនេះកំពុងចូលទៅប្រជែងជាមួយ Real Madrid ដើម្បីចុះហត្ថលេខាយក Kylian Mbappe សម្រាប់ទីផ្សារដោះដូរកីឡាករនៅខែមករាឆ្នាំក្រោយនេះ។

Paris Saint-Germain បានស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បំផុតព្រោះថា Mbappe បានបដិសេធក្នុងការបន្តកុងត្រាជាមួយក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Paris មួយនេះ ដោយកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់នឹងត្រូវផុតកំណត់នៅខែមិថុនាឆ្នាំ ២០២២ ។ Liverpool បានរៀបចំយុទ្ធសាស្រ្តដើម្បីធានាដល់ការចុះហត្ថលេខាដែលពួកគេចង់បាន។ ការចុះហត្ថលេខាយក Mbappe ត្រូវបានគេមើលឃើញថាជាជម្រើសដ៏ល្អសម្រាប់ Liverpool សម្រាប់ប្រព័ន្ធប្រយុទ្ធឱ្យកាន់តែអស្ចារ្យ។
Mohamed Salah មានវ័យកាន់តែចាស់ Roberto Firmino ធ្លាក់ទម្រង់លេងគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ ២០១៩ ដែលនាំឱ្យលោក Jurgen Klopp ជឿជាក់ថាការចុះហត្ថលេខាបន្ថែមលើ Diogo Jota គឺជាការចាំបាច់។ កីឡាករ Mbappe មានអាយុ ២១ ឆ្នាំបានឈ្នះពានរង្វាន់ជាច្រើនរួចទៅហើយនៅតែពានរង្វាន់ក្របខ័ណ្ឌ Champions League ។ គាត់មានអាជីពមួយដែលមនុស្សជាច្រើនដែលបានចូលនិវត្តន៍រួចទៅហើយនឹងច្រណែននឹងគាត់ហើយឥឡូវនេះគាត់មានជំហរតែមួយគត់ដែលអាចកំណត់វាសនាផ្ទាល់ខ្លួនរបស់គាត់ពោលគឺឈ្នះអ្វីដែលគាត់មិនទាន់បានឈ្នះ ។
គ្មានហេតុផលណាដែល Mbappe ធ្វើអ្វីក្រៅពីការអភិវឌ្ឍខ្លួនឯងឱ្យល្អបំផុតក្នុងនាមជាកីឡាករបាល់ទាត់នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ PSG នៅតែអាចជ្រើសរើសយកការផ្លាស់ប្ដូរនេះដើម្បីទទួលបានមកវិញនូវទឹកប្រាក់ចំនួន ១៨០ លានអឺរ៉ូដែលពួកគេបានចំណាយទៅលើអតីតកីឡាករ Monaco ទោះបីជាកុងត្រានៅសល់មួយឆ្នាំលើកិច្ចព្រមព្រៀងរបស់គេជាមួយក្លឹបក៏ដោយពោលគឺអាចនឹងដាក់ Mbappe សម្រាប់លក់ក្នុងទីផ្សាដោះដូរនៅរដូវក្តៅឆ្នាំ ២០២១នេះ ហើយនោះជាអ្វីដែល Liverpool និង Real Madrid កំពុងខ្នះខ្នែងក្នុងការធ្វើរឿងនេះឱ្យក្លាយជាការពិត។
Liverpool មិនមានលទ្ធភាពហិរញ្ញវត្ថុទាំងស្រុងក្នុងការចុះហត្ថលេខាលើ Mbappe នៅឆ្នាំ ២០២១ នោះទេប៉ុន្តែពួកគេនឹង មានបំណង ក្នុងការលក់តារាឆ្នើមបច្ចុប្បន្នរបស់ពួកគេម្នាក់ដើម្បីបានលុយខ្លះសម្រាម់ ការផ្លាស់ប្តូរនេះ។
ការចុះផ្សាយរបស់កាសែត (Sunday Times) បាន រាយការណ៍ថាហង្សក្រហមអាចអនុញ្ញាតិអោយ Sadio Mane, Firmino រឺ Salah ម្នាក់ក្នុងចំណោមអ្នកទាំងបីចាកចេញបានសម្រាប់ទីផ្សារដោះដូរខាងមុខនេះ ។ អ្នកទាំងបីមានកិច្ចសន្យារហូតដល់ឆ្នាំ ២០២៣ ប៉ុន្តែការផ្លាស់ប្ដូរអាចកើតមានបើសិនការចុះហត្ថលេខាយក Mbappe មកជាការពិត ។

ម្នាក់ក្នុងចំណោម បីអ្នកខាងលើបើសិនជាលក់ដាច់មែន Liverpool អាចទទួលបានប្រាក់យ៉ាងតិច ១០០ លានអឺរ៉ូ ។ ការរឹតត្បិតផ្នែកហិរញ្ញវត្ថុថ្មីដែលត្រូវបានអនុវត្ត សម្រាប់ក្លឹប ក្នុងក្របខ័ណ្ឌ Laliga ដែលត្រូវបានប្រកាសកាលពីថ្ងៃពុធ ប៉ុន្តែការផ្លាស់ប្ដូររបស់តារាឆ្នើមទាំង៣របស់ Liverpool គឺអាចចូលរួមក្នុងលីគកំពូលអេស្ប៉ាញដែលត្រូវបានគេមើលឃើញថាជាទិសដៅដែលទំនងបំផុតសម្រាប់ការផ្លាស់ប្ដូរនេះ ជាពិសេស Sadio Mane ដែលមានការចាប់អារម្មណ៏ពី Real Madrid ។
Klopp ជឿជាក់ថាការមកដល់របស់ Jota បានផ្តល់ឱ្យក្រុមនូវកម្លាំងថ្មីមួយ ដូច្នេះផ្នែកខាងលើបីរបស់ Liverpool អាចផ្លាស់ប្តូរបាន។ Real Madrid ប៉ុនប៉ងយក Mbappe ជាយូរមកហើយជាពិសេសគឺលោក Zinedine Zidane ក្នុងនាមជាគ្រូបង្វឹកទោះយ៉ាងណាពួកគេកាន់តែប្រយ័ត្នប្រយែងពីការផ្លាស់នេះដែលថាក្លឹបអឺរ៉ុបកំពុងបង្កើតផែនការដើម្បីលួច Mbappe ពី Real madrid ស្របពេលដែលក្លឹបនៅក្របខ័ណ្ឌ LaLiga Santander ត្រូវបានរឹតត្បិតលើការចំណាយ។
ប្រភពពី៖ All Football
ប្រែសម្រួលដោយ៖ 365 Cambo News
No comments: