អតីតនាយកប្រត្តិបត្តិរបស់ក្លឹប Barcelona គឺលោក Javier Bordas បានទំលាយអោយដឹងថាកាលពីឆ្នាំ ២០១៩ ក្លឹបបានធ្វើការចរចារជាមួយក្លឹបយក្សបារាំង Paris Saint-Germain ដើម្បីនាំយក Neymar ត្រលប់មកទឹកដី Camp Nou វិញតែមិនបានសំរេចដោយខុសតម្លៃខ្លួនប្រមាណ ១៨ លានផោនតែប៉ុណ្ណោះ។
លោក Bordas បានប្រាប់ទៅកាន់សារព័ត៍មានរបស់អេស្ប៉ាញថា “យើងបានដាក់តម្លៃខ្លួនទៅ PSG ១១០ លានអ៊ឺរ៉ូ (ប្រហែល ៩៨.៥ លានផោន) បូករួមទាំងកីឡាករ Todibo, Rakitic និងថែមទាំងអោយខ្ចីជើង Dembele ទៀតផង ប៉ុន្តែ PSG ចង់បាន ១៣០ លានអ៊ឺរ៉ូ (ប្រហែល ១១៦.៥ លានផោន) បូករួម Todibo, Rakitic និងខ្ចីជើង Dembele”។ “ខ្វះតែ ២០ លានអ៊ឺរូទៀតតែប៉ុណ្ណោះ Neymar នឹងអាចត្រលប់មកកាន់ Barcelona វិញទៅហើយ ហើយឪពុករបស់គេក៏បាននិយាយផងដែរថារូបគេនឹងធ្វើអោយមានការផ្លាស់ប្ដូរម្ដងទៀតតែនៅទីបញ្ចប់វាមិនអាចកើតឡើងឡើយ។”
លោក Bordas ក៏បានទំលាយផងដែរថា Barca ក៏បានព្យាយាមនាំយកកីឡាករ Kylian Mbappe មកចូលរួមក្រុមផងដែរកាលពីរដូវក្ដៅឆ្នាំ ២០១៧ ដោយនិយាយថា “យើងបានព្យាយាមនាំយក Mbappe និង Dembele មកជាមួយគ្នា ហើយ Mbappe ក៏សប្បាយចិត្តផងដែរអំពីការផ្ទេរមកកាន់ Barca នៅពេលដែល Neymar បានចាក់ចេញ។”
គួរំលឹកផងដែរថា Neymar បានចាកចេញពី Barcelona កាលពីឆ្នាំ ២០១៧ ទៅកានក្លឹប PSG ក្នុងតម្លៃខ្លួនមហាសាល ២២០ លានផោន ប៉ុន្តែរូបគេត្រូវបានគេរាយការណ៍ថាបានព្យាមត្រលប់មកកាន់ទឹកដី Camp Nou វិញជាច្រើនលើកច្រើនសារផងដែរ។ យ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះសារព័ត៍មានជាច្រើនបានចុះផ្សាយថារូបគេនឹងបន្តកុងត្រាថ្មីជាមួយក្លឹបយក្សបារាំងមួយនេះព្រោះថា Barcelona កំពុងតែមានវិបត្តិហិរញ្ញវត្ថុក្នុងអំឡុងរដូវកាលនៃកូវីដ ១៩។
ប្រភពី៖ All Football
ប្រែសម្រួលដោយ៖ 365 Cambo News
No comments: