ផលប៉ះពាល់នៃម៉ាស៊ីនត្រជាក់ដែលលោកអ្នកមិនធ្លាប់គិតដល់ - 365 Cambo News

ព័ត៌មានថ្មីៗ

Thursday, November 19, 2020

ផលប៉ះពាល់នៃម៉ាស៊ីនត្រជាក់ដែលលោកអ្នកមិនធ្លាប់គិតដល់

មានមនុស្សជាច្រើននៅលើពិភពលោកកំពុងតែប្រើប្រាស់ម៉ាស៊ីនត្រជាក់  ព្រោះថាម៉ាស៊ីនត្រជាក់អាចជួយដល់យើងយ៉ាងច្រើននៅពេលអាកាសធាតុក្ដៅស្អុះស្អាប់ដែលវាបានផ្ដល់ឱ្យមនុស្សនូវផាសុខភាពមួយដែលវាជាតម្រូវការរបស់មនុស្សជាចាំបាច់សម្រាប់ការរស់នៅក្នុងពេលបច្ចុប្បន្ន នេះ។ទន្ទឹមនឹងភាពត្រជាក់ស្រួលដែលយើងទទួលបានពីម៉ាស៊ីនត្រជាក់វាក៏អាចផ្ដល់នូវបញ្ហាមួយចំនួនផងដែរដល់សុខភាពរបស់យើងបើសិនជាយើប្រើប្រាស់វាមិនត្រឹមត្រូវ។ 

ខាងក្រោមនេះជាផលប៉ះពាល់ដែលកើតឡើងពីការប្រើប្រាស់ម៉ាស៊ីនត្រជាក់មិនបានត្រឹមត្រូវ និងធ្វើយ៉ាងណាប្រើប្រាស់ឱ្យស្របតាមក្បួនខ្នាត ដែលអាចផ្ដល់ឱ្យយើងនូវផាសុខភាពពេញលេញមួយ។


១.បើសិនជាប្រើប្រាស់ម៉ាស៊ីនត្រជាក់មិនបានត្រឹមត្រូវ អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងដូចម្ដេចខ្លះ?

បើតាមប្រសាសន៍របស់វេជ្ជបណ្ឌិត Dr Mathieu Calafiore គ្រូពេទ្យជំនាញទូទៅបានលើកឡើងថា ខ្យល់ស្ងួតដោយសារម៉ាស៊ីនត្រជាក់ ប៉ះពាល់ជាពិសេសដល់ច្រមុះ មាត់ បំពង់ក ស្បែក និងភ្នែក ដោយធ្វើឱ្យសរីរាង្គទាំងនោះមានភាពស្ងួតខុសប្រក្រតី ។



ម៉ាស៊ីនត្រជាក់ អាចធ្វើឱ្យយើងកណ្តាស់ ឬហៀសំបោរ ! នេះជាករណីរំខាន ស្រាលៗ ដែលគេច្រើនជួបប្រទះយ៉ាងញឹកញាប់ តែម៉ាស៊ីនត្រជាក់ក៏ជាដើមហេតុ បង្កផលរំខានមួយចំនួនផ្សេងទៀត ដូចធ្វើឱ្យមានផ្សិត ប្រតិកម្មអាល់ឡែកហ្ស៊ី និងជំងឺបង្ករោគនៅប្រព័ន្ធច្រមុះត្រចៀកបំពង់ក។
ជាបណ្ដុំ ជំងឺនៅក្នុងផ្ទះ ដែលពុំសូវមាននរណាដឹងទេ តែវាអាចកើតឡើង ដោយគ្រាន់តែយើងធ្វេសប្រហែសបន្តិច ក្នុងការប្រើម៉ាស៊ីនត្រជាក់។ ប្រជុំសញ្ញារោគនោះ គឺជារោគសញ្ញាដែលប្លែកៗគ្នា កើតនៅលើប្រព័ន្ធផ្លូវដង្ហើម នៅភ្នែក លើស្បែក លើញាណអារម្មណ៍ និងប្រព័ន្ធប្រសាទចិត្តសាស្ត្រ ..។ រោគសញ្ញាដ៏ពិបាកពិពណ៌នានេះ នឹងបាត់រលុបទៅវិញភ្លាម នៅពេលណាយើងដើរចេញពីផ្ទះ ពីបន្ទប់ ពីអាគារមានម៉ាស៊ីនត្រជាក់។

ផ្តាសាយ រលាកពោះវៀន ក៏អាចបង្ករ មក ម៉ាស៊ីនត្រជាក់ជាអ្នកជួយចម្លងវីរ៉ុស ពីម្នាក់ទៅមា្នក់បានដែរ តែករណីបែបនេះវាអាស្រ័យទៅលើកត្តាច្រើនយ៉ាងទៀត ៖ ទីមួយមកពីបន្ទប់ ឬអាគារមានបំពាក់ម៉ាស៊ីនត្រជាក់ តែគ្មានប្រព័ន្ធឬរន្ធ បង្វិលខ្យល់។ មានតែម៉ាស៊ីនការបន្សុទ្ធខ្យល់ ពេលខ្លះមិនគ្រប់គ្រាន់នឹងបណ្តេញវីរ៉ុសដែលខ្លះអាចធុននិងរស់នៅក្នុងខ្យល់បានឡើយ។ ដោយទម្រង់នៃវីរ៉ុសខ្លះទៀត បូកផ្សំនឹងប្រសិទ្ធភាពនៃប្រព័ន្ធចម្រោះខ្យល់ ម៉ាស៊ីនត្រជាក់អាចត្រូវបានគេចាត់ទុកជាតំណាង មួយសម្រាប់ចម្លងជំងឺផ្តាសាយឬរលាកពោះវៀនផងដែរ។


២.របៀបប្រើម៉ាស៊ីនត្រជាក់ឱ្យត្រឹមត្រូវមិនប៉ះពាល់ដល់សុខភាព

យើងមិនអាចបន្ទោស និងទម្លាក់កំហុសគ្រប់បែបយ៉ាងដាក់ម៉ាស៊ីនត្រជាក់បានទេ ព្រោះថាពិភពលោកត្រូវការការប្រើប្រាស់កាន់តែទូលំទូលាយ ។ ជាញឹកញយ ឥទ្ធិពលអាក្រក់របស់ម៉ាស៊ីនត្រជាក់មកលើសុខភាព ច្រើនតែបង្កឡើងដោយកង្វះទាំសម្អាតម៉ាស៊ីននោះមិនបានត្រឹមត្រូវ។ ដូច្នេះដើម្បីបញ្ចៀសផលវិបាកតូច ឬធំ គេមិនចាំបាច់ត្រូវអនុវត្តតាមវិធីខាងក្រោម៖

-ហាមកំណត់កំរិតសីតុណ្ហភាពម៉ាស៊ីនត្រជាក់ ឱ្យត្រជាក់ខ្លាំង ក្រោម២១អង្សារសេ។ មិនត្រូវឱ្យសីតុណ្ហភាពខាងក្នុងខុសឆ្ងាយពីកម្តៅខាងក្រៅលើសពី១០អង្សារ។ បើរក្សាភាពត្រជាក់ ត្រឹម ៥-៦អង្សារ ក្រោមសីតុណ្ហភាពខាងក្រៅគឺជាការប្រសើរបំផុត។ សរីរាង្គមនុស្សយើងងាយនឹងរងការប៉ះទង្គិចណាស់ នៅពេលមានការប្តូរផ្លាស់អាកាសធាតុ និងគម្លាតសីតុណ្ហភាពឆ្ងាយគ្នាពេក ដែលហៅតាមភាសាបារាំងថា Choc Thermique ឆក់កម្តៅ។ អាការៈបែបនេះអាចនឹងធ្វើឱ្យយើងសន្លប់បាត់ស្មារតី ឬគាំងបេះដូង ក្នុងករណីធ្ងន់ធ្ងរខ្លាំង។

-ព្យាយាម ថែទាំ លាងសម្អាត ឬប្តូរកញ្ច្រែងម៉ាស៊ីនត្រជាក់ ជូតជម្រះទឹកសំណល់ម៉ាស៊ីនត្រជាក់ ដោយខ្លួនឯងឬដោយអ្នកឯកទេសម៉ាស៊ីនត្រជាក់ យ៉ាងហោចណាស់ក៏មួយឆ្នាំម្តង ដើម្បីជម្រុះផ្សិត ធូលី ឬលំអងផ្សេង ចម្លងខ្យល់ត្រជាក់ទៅជាខ្យល់មានមេរោគ។



-កុំបែរមុខខ្យល់ម៉ាស៊ីនត្រជាក់ឱ្យចំមុខ ជាពិសេសនៅក្នុងរថយន្ត សូមកាច់ទិសខ្យល់ឱ្យបាញ់ទៅចុងជើង។ ពេលខ្យល់ចាប់ត្រជាក់ហើយ ក៏ត្រូវរក្សាទិសម៉ាស៊ីនត្រជាក់ទៅជើង ដដែល ដើម្បីកុំឱ្យខ្យល់នេះបាញ់ត្រង់ទៅប៉ះប្រព័ន្ធផ្លូវដង្ហើម ដែលក្លាយជាបញ្ហាស្ងួត ឬរលាក។ ចំពោះកំរិតសីតុណ្ហភាពវិញ ត្រូវទាបជាងកម្តៅនៅក្រៅឡានតែប្រមាណ៤-៨អង្សារ។ បិទម៉ាស៊ីនត្រជាក់ឡាន ប្រមាណជា១០ទៅ១៥នាទី មុនពេលទៅដល់ទិសដៅ។



- បញ្ចុះសីតុណ្ហភាពត្រជាក់ ឱ្យទាបជាងកម្តៅខាងក្រៅ ៨អង្សារ យ៉ាងច្រើនបំផុត៕

ប្រភពពី៖ Wikepidia
ប្រែសម្រួលដោយ៖ 365 Cambo News

No comments: