Hazard និង Militao ធ្វើតេស្តអវិជ្ជមាន Covid-19 - 365 Cambo News

ព័ត៌មានថ្មីៗ

Friday, November 20, 2020

Hazard និង Militao ធ្វើតេស្តអវិជ្ជមាន Covid-19

Zinedine Zidane បានទទួលដំណឹងល្អឡើងវិញ កាលពីថ្ងៃព្រហស្បតិ៍នេះ ខណៈដែល Eden Hazard និង Eder Militao ទាំងពីរបានធ្វើតេស្តិ៍អវិជ្ជមានចំពោះមេរោគ COVID-19  ដែលមានន័យថាពួកគេនឹងអាចចូលរួមកការហ្វឹកហ្វាត់  ឡើងវិញនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ។

Hazard និង Militao អាចនឹងត្រូវបានបញ្ចូលទៅក្នុងក្រុមរបស់ Real Madrid ដែលនឹងធ្វើដំណើរទៅកាន់ Villarreal នៅថ្ងៃសៅរ៍។ ព័ត៌មាននេះកើតឡើង ក្រោយពីការពិនិត្យទៅលើបញ្ហារបួសរបស់ Casemiro ប៉ុន្តែគាត់ នៅមិនទាន់ទទួលភ្លើងខៀវពីក្រុមគ្រូពេទ្យនៅឡើយទេ។ ការជាសះស្បើយរបស់កីឡាករទាំងពីរនេះ អាចជាដំណឹងល្អសម្រាប់ Zidane ពោលមានជំរើសជាងមុនសម្រាប់ការរៀបប្រព័ន្ធលេងជាថ្មី មុននិងធ្វើដំណើរទៅសួរសុខទុក្ខ Villareal នៅកីឡដ្ឋាន Estadio de la Ceramica ។

ការវិលត្រឡប់របស់ Militao គឺមានលក្ខណៈវិជ្ជមានជាពិសេសទាំង Sergio Ramos និង Raphael Varane ដែលអាចជួយសហការគ្នានៅតំបន់ការពារ រំលឹកផងដែរថាខ្សែការពារកណ្តាលជម្រើសដំបូងរបស់ Zidane ទាំងពីអ្នកនេះទើបតែបំពេញភារកិច្ចជួនជម្រើសជាតិជាមួយការទទួលបានលទ្ធផលដ៏គាប់ប្រសើមួយ។

គួរបញ្ជាក់ផងដែរថា Militoa បានធ្វើតេស្តវិជ្ជមានចំពោះវីរុសនេះកាលពីថ្ងៃទី ២ ខែវិច្ឆិកាហើយបន្ទាប់មក Hazard  បានធ្វើតេស្តវិជ្ជមាន ៦ ថ្ងៃក្រោយនៅពេលតែមួយជាមួយ Casemiro ដែលរងរបួស ។ ឥឡូវនេះពួកគេទាំងពីត្រៀមខ្លួនរួចរាល់ហើយដើម្បីចាប់ផ្តើមលេងម្តងទៀត។

ប្រភពពី៖ All Football
ប្រែសម្រួលដោយ៖ 365 Cambo News

No comments: