ខ្សែប្រយុទ្ធក្រុម Borussia Dortmund Erling Braut Haaland បានទទួលពានរង្វាន់ Golden Boy ក្នុងនាមជាកីឡាករវ័យក្មេងដែលទទួលជោគជ័យបំផុតនៅលើពិភពលោកសម្រាប់ឆ្នាំ ២០២០ ។
ពានរង្វាន់នេះត្រូវបានប្រគល់ជូនដោយសារព័ត៌មាន Tuttosport បន្ទាប់ពីដំណើរការបោះឆ្នោតដ៏ខ្លាំងក្លាមួយដែលរួមមានទាំងក្រុមជំនាញបាល់ទាត់ពិភពលោកផងដែរចូលរួមវាយតម្លៃ។ ពានរង្វាន់នេះផ្ដល់ជ័យលាភីចំពោះ កីឡាករដែលមានអាយុក្រោម ២១ ឆ្នាំដែលបានបង្ហាញសមត្ថភាពដ៏អស្ចារ្យនៅលើវាលស្មៅ។
Haaland មានអាយុត្រឹមតែ ២០ ឆ្នាំប៉ុណ្ណោះ ដែលរូបគេបានផ្ទេរ ពី RB Salzburg ទៅ Borussia Dortmund ក្នុងតម្លៃខ្លួន ២០ លានផោន កាលពីខែមករា។
អត្រាពិន្ទុរបស់គាត់ដែលទទួលបានគឺគួរឱ្យភ្ញាក់ផ្អើលពោលគឺគាត់ទទួលបានពិន្ទុ ៦ លើ ៧ សម្រាប់ការបោះឆ្នោត។ កូនប្រុសរបស់អតីតខ្សែប្រយុទ្ធក្រុម Leeds United Alf-Inge Haaland រកគ្រាប់បាល់បាន ១១ គ្រាប់ក្នុងការប្រកួតចំនួន ១១ សម្រាប់ក្រុម Borussia Dortmund សម្រាប់រដូវកាលនេះ។ក្នុងនោះរាប់បញ្ចូលទាំង ៤ គ្រាប់ក្នុងការប្រកួត Champions League ចំនួន ៣ លើកផងដែរ។
ប្រភពពី៖ All Football
ប្រែសម្រួលដោយ៖ 365 Cambo News
ប្រភពពី៖ All Football
ប្រែសម្រួលដោយ៖ 365 Cambo News
No comments: