Barcelona ផ្លាស់ប្តូរការចាប់អារម្មណ៍លើ Depay ទៅចាប់អារម្មណ៍លើខ្សែការពារ Man City ម្នាក់នេះវិញបន្ទាប់ពី Pique របួសរយ:ពេលវែង - 365 Cambo News

ព័ត៌មានថ្មីៗ

Tuesday, November 24, 2020

Barcelona ផ្លាស់ប្តូរការចាប់អារម្មណ៍លើ Depay ទៅចាប់អារម្មណ៍លើខ្សែការពារ Man City ម្នាក់នេះវិញបន្ទាប់ពី Pique របួសរយ:ពេលវែង

សេចក្តីរាយការណ៍របស់ក្លឹបបានលើកឡើងថា  Barcelona នឹងផ្ដោតខ្លាំងទៅលើការចុះកុងត្រាលើកីឡាករខ្សែការពារកណ្តាលរបស់ក្រុម Manchester City គឺ Eric Garcia វិញជាជាង  Memphis Depay  របស់ក្រុម Lyon បន្ទាប់ពីកីឡាករ Gerard Pique បានរងរបួសរយៈពេលវែង។

អ្នកចាត់ការ Ronald Koeman ត្រូវបានគេរាយការណ៍ថាចង់ចូលរួមជាថ្មីជាមួយ Depay ដែលគាត់បានធ្វើការជាមួយកំឡុងពេលដែលគាត់ជាគ្រូបង្វឹកហូឡង់។  តែ Barcelona បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះវិញបន្ទាប់ពីខ្សែការពារកណ្ដាលដ៏សំខាន់បានរងរបួសរយ:ពេលវែង ។

ក្រុមដែលមានមូលដ្ឋាននៅតំបន់កាតាឡានត្រូវបានគេរំពឹងថានឹងព្យាយាមម្តងទៀតនៅខែមករាសម្រាប់នាំយក Depay មកកាន់ Camp Nou ដែលកិច្ចព្រមព្រៀងនៅ Ligue 1 នឹងផុតនៅរដូវក្តៅខាងមុខនេះ គួបផ្សំនិងបញ្ហាហិរញ្ញវត្ថុផងនោះក្លឹបអ្នកមានបុណ្យកំពុងតែផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ពួកគេដោយផ្ដោតទៅលើ Garcia វិញបន្ទាប់ពីបាត់បង់ខ្សែការពារ Gerard Pique ដោយបញ្ហារបួសជង្គង់។ 

លោក Koeman ត្រូវការពង្រឹងបន្ថែមនៅតំបន់ការពារ ដែលជំរុញឱ្យក្លឹបផ្តោតការខិតខំរបស់ពួកគេទៅលើ Garcia ពួកគេមានសំណើដេញថ្លៃជាច្រើនដែលត្រូវបានច្រានចោលចំពោះកីឡាករវ័យ ១៩ ឆ្នាំរូបនេះនៅក្នុងរដូវកាលដោះដូរចុងក្រោយដោយ Manchester City បានកំណតតម្លៃខ្លួនខ្ពស់ជាងតម្លៃខ្លួនដែល Barca​ ស្នើរ  ពោលគឺ ១៨ លានផោនដែលត្រូវបានផ្តល់ជូនបើទោះបីជាកិច្ចសន្យាផ្ទាល់របស់គាត់ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះក៏ដោយ។


Garcia ដែលបានចាប់ផ្តើមអាជីពរបស់គាត់នៅឯក្លិប Barcelona មុនពេលផ្លាស់ទៅ Man City ក្នុងឆ្នាំ ២០១៧ បានបញ្ជាក់ថាគាត់មិនមានបំណងបន្តកុងត្រារបស់គាត់ឡើយដោយលោក Pep Guardiola ថែមទាំងបានសារភាពនូវការបរាជ័យក្នុងការដេញថ្លៃដើម្បីបញ្ចុះបញ្ចូលគាត់ឱ្យស្នាក់នៅបន្តរ។ ខ្សែការពាររូបនេះបាននិយាយថា "វាជាការពិតខ្ញុំបានប្រាប់ក្លិបថាខ្ញុំមិនមានបំណងបន្តកុងត្រារបស់ខ្ញុំឲ្យហួសពីឆ្នាំ ២០២១ នោះទេ។ ខ្ញុំកំពុងផ្តោតអារម្មណ៍នៅរដូវកាលក្រោយជាមួយ Man City ។ "

និយាយអំពីស្ថានភាពកិច្ចសន្យារបស់ Garcia កាលពីដើមឆ្នាំនេះលោក Guardiola បាននិយាយថា "យើងចង់បានវា (ការបន្តជាថ្មី) ប៉ុន្តែគាត់មិនចង់បន្តវាទេដូច្នេះខ្ញុំគិតថាគាត់ចង់លេងនៅកន្លែងផ្សេងទៀត" ។ ក្រុមអ្នកមានបុណ្យ Barcelona បានជួបបញ្ហាហិរញ្ញវត្ថុដែលបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺឆ្លងហើយកំពុងតែសំងំកាត់បន្ថយវិក័យប័ត្រប្រាក់ឈ្នួលរបស់ពួកគេដើម្បីធានាអនាគតរបស់ក្លឹប។


ពួកគេនឹងកំពុងព្យាយាមដាក់លក់កីឡាករមួយចំនួនដើម្បីបង្កើតសាច់ប្រាក់បន្ថែមសម្រាប់បានថវិកាផ្ទេខ្លះសម្រាប់ ការចង់បានរបស់លោក Koeman កីឡាករដែលជាគោលដៅលក់ចេញនៅខែមករានេះមាន Ousmane Dembele និង Martin Braithwaite ដែលអាចអនុញ្ញាតឱ្យចាកចេញសម្រាប់ទីផ្សាដោះដូររដូវក្ដៅនេះ។

ប្រសិនបើក្រុម Barcelona ហ៊ានចុះហត្ថលេខា Garcia ពួកគេប្រហែលជានឹងចុះហត្ថលេខាយក Depay នៅរដូវក្តៅឆ្នាំក្រោយនៅពេលដែលពួកគេអាចទទួលបានគាត់ដោយគ្មានតម្លៃខ្លួនពោលគឺផុតកុងត្រាជាមួយក្លឹបចាស់របស់គាត់។ 
 
ប្រភពពី៖ All Football
ប្រែសម្រួលដោយ៖ 365 Cambo News 

No comments: