Liverpool, Arsenal, Chelsea បើកឱ្យអ្នកគាំទ្រចូលទស្សនា ឡើងវិញបន្ទាប់ពីទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលអង់គ្លេស - 365 Cambo News

ព័ត៌មានថ្មីៗ

Friday, November 27, 2020

Liverpool, Arsenal, Chelsea បើកឱ្យអ្នកគាំទ្រចូលទស្សនា ឡើងវិញបន្ទាប់ពីទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលអង់គ្លេស

រដ្ឋាភិបាលចក្រភពអង់គ្លេសបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ដោយតំបន់ដែលមានលំដាប់ថ្នាក់ទី ១ និងទី ២ ត្រូវបានអនុញ្ញាតិអោយអ្នកគាំទ្រត្រឡប់មកវិញ។ ទីក្រុង Liverpool និងទីក្រុង London ត្រូវបានប្រកាសនៅលំដាប់ទី ២ ។

អ្នកគាំទ្រនឹងត្រលប់មកវិញក្នុងពេលឆាប់ៗនេះ។ បន្ទាប់ពីការប្រកាសរបស់រដ្ឋាភិបាលកាលពីថ្ងៃព្រហស្បតិ៍ថាក្រុមមួយចំនួនអាចចាប់ផ្តើមស្វាគមន៍អ្នកទស្សនាត្រឡប់មកវិញចាប់ពីថ្ងៃទី ២ ធ្នូ។

ក្រុមនៅទីក្រុង London  និង Liverpool នឹងត្រូវបានអនុញ្ញាតឱ្យអ្នកគាំទ្រចូលទស្សនាដែលមានន័យថាមានក្លឹបសរុបចំនួន ១០ នៃក្របខ័ណ្ឌ Premier League ដែលមានមូលដ្ឋាននៅទីក្រុងទាំងពីរនេះអាចចាប់ផ្ដើមទទួលអ្នកគាំទ្រឡើងវិញបានក្រោយដែលខកខានការទស្សនាតាំងពីខែមីនាមក។ 


នៅទីក្រុង London មានក្រុម Chelsea Tottenham, West Ham, Arsenal, Crystal Palace និង Fulham អាចបើកកីឡដ្ឋានរបស់ខ្លួនបាន។ ខណៈដែល Liverpool ក៏ស្ថិតក្នុងលំដាប់ទី ២ ផងដែរទាំងពួកគេនិងគូប្រជែង Everton អាចបើកឱ្យអ្នកគាំទ្រចូលទស្សនាបាននៅតំណាលគ្នានេះដែរ។

ចំណែកនៅកន្លែងផ្សេងទៀតដូចជានៅទីក្រុង Brighton និងទីក្រុង Southampton ក៏អាចបើកឱ្យចូលទស្សនាឡើង ដែរព្រោះក្រុមទាំងពីរស្ថិតក្រោមការរឹតត្បិតដំណាក់កាល ទី ២ ដូចជាក្រុមខាងលើផងដែរ។



ការប្រកួតទី ១ ដែលអាចស្វាគមន៍អ្នកគាំទ្រឡើងវិញគឺការប្រកួត Europa League របស់ក្រុម Arsenal ដែលត្រូវលេងក្នុងដីជាមួយក្រុម Rapid Wien នៅថ្ងៃទី ៣ ខែធ្នូ ។ 

ក្នុងជុំទី ១នៃការបើកឡើងវិញឱ្យចូលទស្សនាសម្រាប់ក្របខ័ណ្ឌ Premier League គឺក្រុម Tottenham Vs Chelsea, Arsenal Vs Leads,Liverpool Vs West Ham និង Brighton v Southampton អាចអនុញ្ញាតឱ្យអ្នកគាំទ្រ ២០០០ នាក់ចូលរួមទស្សនា។

ប្រភពពី៖ Be Soccer
ប្រែសម្រួលពី៖ 365 Cambo News

No comments: