ស្ថិតិគួរដឹងមុនជំនួប El Clasico - 365 Cambo News

ព័ត៌មានថ្មីៗ

Sunday, March 1, 2020

ស្ថិតិគួរដឹងមុនជំនួប El Clasico

មុនជំនួបដ៏កក្រើកលីគបាល់ទាត់របស់អេស្ប៉ាញ ក៏ដូចជាពីភពលោកផងដែររវាងក្លឹបយក្សទាំងពីរគឺ ស្ដេចស Real Madrid និងក្លឹបអ្នកមានបុណ្យ Barcelona មានស្ថិតិសំខាន់ៗមួយចំនួនដែលយើងគួរតែចាប់អារម្មណ៏។ ខាងក្រោមនេះគឺជាស្ថិតិមួយចំនួនរវាងក្រុមខ្លាំងទាំងពីរ៖
ការរកគ្រាប់បាល់បានបីគ្រាប់ក្នុងមួយប្រកួត (Hat-tricks)

ក្នុងជំនួប El Clasico ការរកគ្រាប់បាល់បានបីគ្រាប់ក្នុងមួយប្រកួតដែលគេហៅថា Hat-tricks មានដល់ទៅ ២៨ លើក ដែលអតីតកីឡាករជម្រើសជាតិបារាំង Jim Carlier ជាអ្នកធ្វើបានមុនគេក្នុងឆ្នាំ ១៩១៣ ហើយអ្នកដែលរកបានចុងក្រោយបំផុតគឺ Luiz Squarez ។ កីឡាករបួនរូបដែលធ្វើបាន Hat-tricks ក្នុងជំនួប El Clasico ចំនួនពីរដងមានបីរូបជាកីឡាកររបស់ Real Madrid គឺ Santiago Bernabéu, Jaime Lazcano និង Ferenc Puskas ។ រីឯ Barcelona មានតែ Leo Messi ម្នាក់គត់ ហើយកីឡាកររបស់ Real Madrid ម្នាក់គត់ដែលធ្វើបាន Hat-tricks ចំនួនបីដង់ទៅលើ Barcelona គឺ Iván Zamorano ក្នុងឆ្នាំ ១៩៩៥។

កំណត់ត្រាសរុប

ក្រុមទាំងពីរជួបគ្នាសរុប ២៧៦ ដងក្នុងជំនួប El Clasico ដែល Barcelona ឈ្នះ ១៥៥ ដង រីឯ Real Madrid ឈ្នះ ៩៩ ដង និងស្មើ ៦២ ដង។ បើនិយាយតែជំនួបក្នុងការប្រកួតរបស់លីគកំពូល La Liga ក្រុមទាំងពីរឈ្នះ ៧២ ដងដូចគ្នា ហើយក្រុមទាំងពីរអាចបង្កើតកំណត់ត្រាថ្មីមួយទៀតប្រសិនបើក្រុមមួយណាឈ្នះក្នុងប្រកួតលើកទី ២៧៧ នេះ។

ជ័យជំនះធំបំផុត

Real Madrid ធ្លាប់ឈ្នះ Barcelona ដល់ទៅ ១១-១ ក្នុងជំនួបក្របខ័ណ្ឌ Copa del Ray នាឆ្នាំ ១៩៤៣ និងជ័យជំនះធំក្នុងក្របខ័ណ្ឌ La Liga ជាមួយលទ្ធផល ៨-២ ក្នុងឆ្នាំ ១៩៣៥ ឯ Barcelona ធ្លាប់ឈ្នះ Real Madrid ក្នុងឆ្នាំ ១៩៥០ ជាមួយលទ្ធផល ៧-២។ ជំនួប El Clasico ធ្លាប់បញ្ចប់ជាមួយលទ្ធផល ៥-០ ចំនួន ៧ លើកដែលលើកដំបូងក្នុងឆ្នាំ ១៩៣៥ ធ្វើបានដោយ Barcelona និងចុងក្រោយបង្អស់ក្នុងឆ្នាំ ២០១០ ធ្វើបានដោយ Barcelona ដដែលក្នុងទឹកដី Camp Nou របស់ខ្លួន។

កីឡាករដែររកគ្រាប់បាល់បានច្រើនជាងគេ

Messi គឺជាកីឡាករដែររកគ្រាប់បាល់បានច្រើនជាងគេគ្រប់ជំនួប El Clasico ទាំងអស់មាន ២៦ គ្រាប់ ហើយ Alfredo Di Stéfano និង Christiano Ronaldo រកបាន ១៨ គ្រាប់ដូចគ្នា។ ក្រៅពីនេះ កីឡាករ Karim Benzema រកបាន ៩ គ្រាប់ និង Luiz Squarez រកបាន ១១ គ្រាប់។

ក្រុមដែលឈ្នះជាប់ៗគ្នាច្រើនជាងគេ

Barcelona ស្ថិតក្រោមការដឹកនាំរបស់ Pep Guardiola ធ្លាប់ទទួលជ័យជំនះ ៥ ដងជាប់គ្នាចាប់ពីឆ្នាំ ២០០៨-២០១០ រីឯ Real Madrid ក្រោមការដឹកនាំរបស់ Miguel Muno ធ្លាប់ឈ្នះ ៧ ដងជាប់គ្នារវាងឆ្នាំ ១៩៦២ ដល់ ១៩៦៥។

កីឡាករដែរលបញ្ជូនបាល់អោយមិត្តរូមក្រុមច្រើនជាងគេ (Most Assist)

កីឡាករដែរលបញ្ជូនបាល់អោយមិត្តរូមក្រុមច្រើនជាងគេគឺ Lionel Messi ដែលរូបគេធ្វើបាន ១៤ ដងក្នុងចំនោម ៤២ ប្រកួតរបស់គេកន្លងមក។

ប្រភពពី៖ All Football
ប្រែសម្រួលដោយ៖ 365 Cambo News




No comments: