Odion Ighalo បានរកគ្រាប់បាល់ដំបូងសម្រាប់ក្រុម Manchester United ហើយក៏ជាចំណែកមួយជួយអោយក្រុមបីសាចក្រហមកក់កៅអី វគ្គ ១៦ ក្រុមចុងក្រោយក្របខ័ណ្ឌ Europa League និងអាចនិយាយបានថាជាការលេងដ៏ល្អបំផុតមួយរបស់ពួកគេនៅក្នុងរដូវកាលនេះផងដែរ។
ចំណែកឯ Arsenal វិញបានធ្លាក់ចេញពីក្របខ័ណ្ឌ Europa League ត្រឹមវគ្គ ៣២ ក្រុមចុងក្រោយក្រោមថ្វីជើង Olympiakos ដោយលទ្ធផល ១-២ នៅទឹកដី Emirates Stadium ។ បូកសរុបគ្រាប់បាល់ទាំងពីរជើង ក្រុមទាំងពីរមានគ្រាប់បាល់ ២ គ្រាប់ស្មើគ្នា តែ Olympiakos មានគ្រាប់បាល់ក្រៅដីច្រើនជាង Arsenal ជាហេតុធ្វើអោយពួកគេបានកក់កៅអីទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ។
ប្រែសម្រួលដោយ៖ 365 Cambo News
No comments: