Bayern Munich ធ្វើបានយ៉ាងល្អដោយវាយសម្រុកទៅលើក្រុមម្ចាស់ផ្ទះដូចទឹកបាក់ទំនប់និងរកបាន ៣ គ្រាប់ដែលធ្វើអោយពួកគេមានភាគរយខ្ពស់បំផុតក្នុងការបន្តទៅវគ្គ ៨ ក្រុមចុងក្រោយ។ អតីតកីឡាកររបស់ Arsenal កីឡាករ Gnabry បានបង្ហាញទម្រង់លេងយ៉ាងល្អដោយរកបានចំនួន២គ្រាប់ នៅនាទីទី ៥១ និង ៥៤ មុនពេល Robert Lewandowski សម្រេចគ្រាប់ទី៣ នៅនាទីទី ៧៦។
ប្រសិនបើ Chelsea ចង់បន្តទៅវគ្គ ៨ ក្រុមចុងក្រោយ ពួកគេមានជម្រើសតែមួយគត់គឺត្រូវការឈ្នះជាចាំបាច់នៅជើងទី២ ដោយត្រូវរកគ្រាប់បាល់យ៉ាងតិច ៤ គ្រាប់ និងត្រូវបិទមិនអោយ Bayern Munich អាចរកគ្រាប់បាល់បន្ថែមបាន។ ការប្រកួតជើងទី២ នឹងធ្វើឡើងថ្ងៃទី១៩ មីនា ២០២០ វេលាម៉ោង ០៣:០០ នាទីព្រឹក ម៉ោងនៅកម្ពុជា នៅទឹកកីឡាដ្ឋាន Allianz Arena។
រីឯ Napoli បានត្រឹមស្មើជាមួយ Barcelona ក្នុងទឹកដីខ្លួនឯងដែលធ្វើអោយក្រុមអ្នកមានបុណ្យចំណេញគ្រាប់បាល់ក្រៅដីខណៈដែលពួកគេវាយបកតាមពីក្រោយនៅពេល Napoli នាំមុខ ១-០ នានាទីទី ៣០ ដែលរកគ្រាប់បាល់ដោយ Mertens។ Barcelona បានតាមស្មើវិញនៅនាទីទី ៥៧ ដោយ Antoine Griezmann ក្រោយពីការបញ្ជូនបាល់យ៉ាងល្អរបស់ Nelson Semedo ។
ការប្រកួតកាត់សេចក្ដីរវាងក្រុមទាំងពីរនៅជើងទី២ នឹងធ្វើឡើងនៅទឹកដីរបស់ Barcelona វិញម្ដងនៅថ្ងៃទី ១៩ ខែមីនា ២០២០ វេលាម៉ោង ០៣:០០ នាទីព្រឹក ម៉ោងនៅកម្ពុជា។
No comments: