Liverpool បន្តភាពខ្លាំងរបស់ខ្លួននៅ Premier League - 365 Cambo News

ព័ត៌មានថ្មីៗ

Tuesday, February 25, 2020

Liverpool បន្តភាពខ្លាំងរបស់ខ្លួននៅ Premier League

ហង្សក្រហម Liverpool បានទទួលជ័យជំនះក្នុងការប្រកួតដ៏តានតឹង និងកម្រមួយនៅរដូវកាលដ៏អស្ចារ្យនេះដោយវាយបកតាមពីក្រោយយកឈ្នះក្រុម West Ham United ៣-២ នៅទឹកដី Anfield ។
ជ័យជំនះបានធ្វើអោយ Liverpool ស្មើកំណត់ត្រានៃការឈ្នះការប្រកួតជាប់ៗគ្នាច្រើនបំផុតនៅក្របខ័ណ្ឌរបស់អង់គ្លេស Premier League ចំនួន ១៨ លើកដែលកំណត់ត្រាមួយនេះត្រូវបានកាន់កាប់ដោយក្រុម Manchester City ចាប់ពីខែសីហាដល់ខែធ្នូឆ្នាំ ២០១៧ ។ ក្នុងចំណោម ២៧ ប្រកួត ក្រុមរបស់លោក Jurgen Klopp បាត់បង់តែ ២ ពិន្ទុប៉ុននោះដោយប្រកួតស្មើ ១-១ ជាមួយក្រុម Manchester United កាលពីខែតុលា។

Liverpool បាននាំមុខមុននៅពេលដែល Fabianski បរាជ័យក្នុងការសង្រ្គោះបាល់ពីការតែតរបស់ Georginio Wijnaldum នៅនាទីទី ៩ ប៉ុន្តែក្រុមរបស់លោក David Moyes បានបង្ហាញពីទម្រង់លេងយ៉ាងល្អដោយការវាយបកវិញតាមរយៈការតែតរបស់ Issa Diop នៅនាទីទី ១២ ។ ត្រឹមតែ ៩ នាទីបន្ទាប់ពីសម្រាកតង់ទី១ កីឡាករ Pablo Fornals បានជួយអោយក្រុម West Ham នាំមុខ Liverpool ដែលធ្វើអោយពួកគេប្រឈមមុខនឹងការបរាជ័យលើកដំបូងក្នុងរដូវការនេះ។

តែជាសំណាងល្អរបស់ Liverpool ដែលអ្នកចាំទី Fabianski របស់ West Ham ធ្វើអោយមានការភ្លាត់ស្នៀតមួយគ្រាប់ទៀតក្រោយពីភ្លាត់បាល់ចូលប្រឡោះជើងដោយការស៊ុតរបស់ Mohamed Salah នៅនាទីទី ៦៨។

Mane គឺជាពេជឃាតដែលជួយអោយក្រុមរបស់លោក Jurgen Klopp បន្តឈ្នះនៅក្នុងសប្ដាហ៍ទី ២៧ និងបន្តឈរកំពូលតារាងដោយមាន ៧៩ ពិន្ទុ នាំមុខក្រុមលេខ២ Manchester City ដល់ទៅ ២២ ពិន្ទុឯនោះ។

ប្រភពពី៖ BBC Sport
ប្រែសម្រួលដោយ៖ 365 Cambo News

No comments: