Saul Niguez បានស៊ុតបញ្ជូលទីត្រឹមនាទីទី ៤ ជួយឲ្យក្រុម Atletico Madrid យកឈ្នះ Liverpool ក្នុងជុំទី ១នេះ ដែលធ្វើអោយការការពារតំណែងជើងឯករបស់ក្រុមហង្សក្រហមកំពុងតែស្ថិតក្នុងភាពស្រពេចស្រពិល។ យ៉ាងណាក៏ដោយក្រុមរបស់លោក Jurgen Klopp នៅមានឱកាសក្នុងការវាយបកយកឈ្នះវិញក្នុងជុំទីនៅទឹកដី Anfield ដើម្បីបន្តក្ដីសង្ឃឹមទៅវគ្គ ៨ ក្រុមចុងក្រោយ ។
រីឯការប្រកួតរវាងក្រុម Borussia Dortmund និង PSG ឯនោះវិញ Erling Braut Haaland បានបន្តទម្រង់លេងគួរឱ្យកត់សំគាល់របស់គេនៅរដូវកាលនេះដោយស៊ុតបញ្ចូលទី ២ គ្រាប់ជួយអោយ Dortmund យកឈ្នះ Paris St-Germain ២-១ ដែលធ្វើអោយពួកគេសំលឹងឃើញឱកាសទៅកានវគ្គបន្ត ៨ ក្រុមចុងក្រោយច្រើនជាង PSG។
ទោះយ៉ាងណាក៏ដោយ លោក Tuchel និងក្រុមរបស់លោកនៅតែមានទំនុកចិត្តថាពួកគេអាចបង្វែរស្ថានការណ៍ ហើយវាយបកយកឈ្នះវិញក្នុងទឹកដីរបស់ខ្លួនក្នុងជំនួបជើងទី ២ ដែលនឹងធ្វើឡើងនៅថ្ងៃទី ១២ មីនា ២០២០ ដើម្បីឆ្លងផុតវគ្គ ១៦ ក្រុមចុងក្រោយជាលើកដំបូងក្នុងរយៈពេល ៤ រដូវកាលកន្លងមកនេះ ។
No comments: