Pep មានកុងត្រាជាមួយ Man City រហូតដល់ឆ្នាំ ២០២១ ហើយគេរំពឹងថាគាត់នឹងចាប់ផ្តើមចរចារកុងត្រាថ្មីជាមួយក្លឹបជាលើកដំបូងនៅថ្ងៃពុធសប្ដាហ៍នេះ។
កិច្ចសន្យារបស់ Pep មានល័ក្ខខ័ណ្ឌមួយដែលអនុញ្ញាតិអោយលោកអាចចុះចេញពីតួនាទីនាចុងបញ្ចប់នៃរដូវកាលនេះ ហើយត្រូវបានគេរំពឹងថាគាត់នឹងប្រើប្រាស់ល័ក្ខខ័ណ្ឌនេះដើម្បីចុះចេញប្រសិនបើ Man City មិនអាចឈ្នះបណ្តឹងឧទ្ធរណ៍របស់ពួកគេដែលនឹងត្រូវបញ្ជូនទៅតុលាការអាជ្ញាកណ្តាលកីឡានៅប៉ុន្មានថ្ងៃខាងមុខនេះទេ។
ទោះបីជាយ៉ាងណាក៏ដោយបុរសវ័យ ៤៩ ឆ្នាំរូបនេះបាននិយាយថាគាត់នឹងមិនធ្វើបែបនោះឡើយ ហើយនៅតែប្តេជ្ញាចិត្តចំពោះក្លឹបដដែល។
No comments: