Cantwell បានធ្វើអោយក្រុមធំៗជាច្រើននៅ Premier League ចាប់អារម្មណ៍មែនទែនជាមួយនឹងការលេងយ៉ាងល្អរបស់គេ ជាពិសេសនៅពេលដែល Norwich City លេងតទល់នឹង Liverpool កាលពីខែសីហា ក្នុងទឹកដី Anfield។ ក្រៅពី Liverpool ក្រុមផ្សេងៗទៀតដូចជា Manchester City, Manchester United, និង Tottenham ក៏កំពុងតែចាប់អារម្មណ៍ទៅលើយុវជនវ័យ ២១ ឆ្នាំនេះផងដែរ ប៉ុន្តែ Liverpool អាចក្រុមដែលមានភាគរយច្រើនជាងគេក្នុងការទាញយកចំណាប់អារម្មណ៏របស់ Cantwell។
ក្រុមរបស់លោក Jurgen Klopp មានឱកាសក្នុងការតាមដានការលេងរបស់ Cantwell កាន់តែច្បាស់ក្នុងជំនួបជាមួយ Norwich City កាលពីថ្ងៃសៅរ៍ ហើយត្រូវបានគេមើលឃើញថារូបគេកាន់តែធ្វើអោយ Jurgen Klop និងក្រុមការងាររបស់លោកពេញចិត្តមែនទែន។ ជាងនេះទៅទៀត Cantwell រកបាន ៦ គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុម (Assist) បាន ២ ដងក្នុង ២៧ ប្រកួត។
បើទោះបីជាត្រូវធ្លាក់ចេញពីលីគកំពូលរបស់អង់គ្លេសនៅរដូវកាលក្រោយក៏ដោយ Norwich City ទំនងជានឹងទាមទារតម្លៃខ្លួនសម្រាប់ Cantwell ប្រហែល ៣០ លានផោន។
No comments: