Real Madrid ភ្លាត់ស្មើចុងម៉ោងជាមួយ Celta Vigo ធ្វើអោយបាត់បង់ ២ ពិន្ទុ - 365 Cambo News

ព័ត៌មានថ្មីៗ

Monday, February 17, 2020

Real Madrid ភ្លាត់ស្មើចុងម៉ោងជាមួយ Celta Vigo ធ្វើអោយបាត់បង់ ២ ពិន្ទុ

Real Madrid ភ្លាត់ស្មើចុងម៉ោងជាមួយ Celta Vigo ធ្វើអោយពួកគេបាត់បង់ ២ ពិន្ទុ ខណៈដែលពួកគេត្រូវបានបន្ថយគំលាតការនាំមុខ Barcelona តែ ១ ពិន្ទុប៉ុននោះនៅលើកំពូលតារាង La Liga ។


Celta Vigo បានបង្កើតការនាំមុខយ៉ាងភ្ញាក់ផ្អើលនៅនាទីទី ៧ ដោយកីឡាករ Fedor Smolov បន្ទាប់ពីការបញ្ជូនបាល់ពី Iago Aspas ហើយនេះក៏ជាគ្រាប់បាល់ទី ១ របស់គេផងដែរនីលីគកំពូលរបស់អេស្ប៉ាញ។ ប៉ុន្តែនៅនាទីទី ៥២ Toni Kroos បានស៊ុតបញ្ចូលទីតាមស្មើរ មុនពេល Ramos ស៊ុតបាល់ប៉េណាល់ទីនៅនាទីទី ៦៥ អោយ Real Madrid នាំមុខវិញម្ដង។ យ៉ាងណាក៏ដោយ Real បានទទួលការខកចិត្តវិញបន្ទាប់ពី Santi Mina រកបានមួយគ្រាប់ទៀតអោយ Celta Vigo តាមស្មើវិញពីការបញ្ជូនបាល់របស់ Denis Suarez ។

លទ្ធផលរបស់ Barcelona យកឈ្នះ Getafe ២-១ និង Real Madrid ស្មើ ២-២ ជាមួយ Celta Vigo ធ្វើក្រុមទាំងពីរកាន់តែមានការប្រកួតប្រជែងដោយចាញ់ពិន្ទុគ្នាតែ ១ ពិន្ទុប៉ុននោះ ។

ប្រភពពី៖ BBC News
ប្រែសម្រួលដោយ៖ 365 Cambo News

No comments: