ដោយមើលឃើញពីផលវិបាកបែបនេះ ក្លឹបអ្នកមានបុណ្យនឹងត្រូវធ្វើការសស្រាក់សស្រាំដើម្បីកសាងក្រុមថ្មីមួយដែលមានការប្រកួតប្រជែងខ្ពស់សម្រាប់ផ្គាប់ចិត្តតារាឆ្នើមរបស់ខ្លួនដើម្បីអោយរូបគេអាចបន្តនៅជាមួយក្លឹបច្រើនរដូវកាលទៅមុខទៀត ហើយអ្វីដែល Barcelona និងគណៈគ្រប់គ្រងទាំងអស់ត្រូវធ្វើនៅនោះគឺ ច្បាស់ណាស់ពួកគេមិនត្រូវអោយមានកំហុសដូចកាលពីរដូវកាលមុននោះទេដោយមិនត្រូវនាំចូលនូវកីឡាករថ្មីដែលយកមកអង្គុយកៅអីបំរុង ឬជាកីឡាករបំរុងនោះឡើយ។
យ៉ាងណា Barcelona ប្រហែលជាបានដឹងអំពីចំនុចខ្វះខាតក៏ដូចជាអ្វីដែលពួកគេត្រូវតែធ្វើផងដែរនោះគឺ ត្រូវទិញយកកីឡាករក្នុងតំណែងខ្សែការពារចំនួន ២ រូប និងខ្សែប្រយុទ្ធ ២ រូបយ៉ាងតិចដែលម្នាក់ក្នុងចំនោមពួកគេអាចលេងតំណែងលេខ ៩ ដើម្បីផ្លាស់ប្ដូរជាមួយ Luiz Suarez បាន និងអាចជាអ្នកស្នងតំណែងរបស់ Suarez ផងដែរ។
ក្នុងតំណែងខ្សែការពារ ពួកគេនឹងស្វែងរកដំណោះស្រាយខ្សែការពារកណ្ដាលព្រោះពេលនេះក្រុមរបស់លោក Setien មានកីឡាករតែបីរូបប៉ុននោះគឺ Pique, Lenglet និង Umtiti ហើយពួកគេក៏នឹងត្រូវដោះស្រាយបញ្ហាខ្សែការពារផ្នែកខាងស្ដាំផងដែរដែលតំណែងមួយនេះមិនមានអ្នកណាជំនួស Dani Alves បានឡើយចាប់តាំងពីគេចាក់ចេញកាលពីឆ្នាំ ២០១៦។
Neymar គឺជាកីឡាករមួយរូបដែលមានភាគរយខ្ពស់ផងដែរមកចូលរួមជាមួយក្លឹបអ្នកមានបុណ្យជាថ្មីក្នុងទីផ្សារដោះដូរកីឡាករខាងមុខព្រោះរូបគេធ្លាប់ជាកីឡាករដែលយល់ចិត្តគ្នាជាមួយ Messi ហើយ Messi ផ្ទាល់ក៏តែងតែជំរុញអោយក្លឹបនាំយក Neymar មកវិញផងដែរកាលពីរដូវក្ដៅឆ្នាំមុន។
ប្រភពពី៖ All Football
ប្រែសម្រួលដោយ៖ 365 Cambo News
No comments: