Real Sociedad បានបើកការនាំមុខទៅលើក្រុមស្ដេចសដែលជាម្ចាស់ផ្ទះមុនចំនួនបីគ្រាប់ដែលរកបានដោយកីឡាករ Ødegaard នៅនាទី ២២ កីឡាករ Isak នៅនាទី ៥៤ និង៥៦ ហើយកីឡាករ Merino ជាអ្នករកគ្រាប់បាល់ជ័យជំនះនៅនាទី ៦៩។ ចំណែក Real Madrid ធ្វើបានដោយកីឡាករ Marcelo នាទី ៥៩ Rodrygo នាទី ៨១ និង Nacho នៅនាទីបន្ថែម ៩០+៣ ។
ចំណែកឯ Barcelona ក៏ទទួលបរាជ័យព្រមគ្នាផងដែរក្រោមថ្វីជើង Inaki Williams របស់ Athletic Bilbao នៅនាទីបន្ថែម ៩០+៣ ទោះបីពួកគេក្ដោបក្ដាប់ការគ្រប់គ្រងបាល់ដល់ទៅ ៦៨% ក៏ដោយ។ Barcelona ធ្លាប់ឈានដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតប្រជែងពាន Copa del Ray ក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយនេះដោយឈ្នះចំនួន ៤ លើក ហើយក៏ជាម្ចាស់ជើងឯក ៣០ សម័យកាលផងដែរ ប៉ុន្តែត្រូវបានធ្លាក់ចេញពីក្របខ័ណ្ឌមួយនេះត្រឹមវគ្គ ៨ ក្រុមចុងក្រោយក្នុងរដូវកាលនេះ។
ប្រភពពី៖ BBC & Sky Sport
ប្រែសម្រួលដោយ៖ 365 Cambo News
No comments: