Ante Rebic ជាអ្នករកគ្រាប់បាល់ទីទី ១ អោយក្រុមម្ចាស់ផ្ទះនាំមុខមុននៅនាទីទី ៤០ ហើយ Zlatan Ibrahimovic បានស៊ុតបញ្ចូលទីមួយគ្រាប់ទៀតនៅនាទី ៤៥+២ អោយ AC Milan នាំមុខមុន ២-០ ពេលបញ្ចប់តង់ទី១ ។
ប៉ុន្តែក្នុងតង់ទី២ កីឡាករ Marcelo Brozovic បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អនៅនាទីទី ៥១ ហើយ ២នាទីបន្ទាប់ កីឡាករ Matias Vecino រកបានមួយគ្រាប់ទៀតពីការបញ្ជូនបាល់របស់កីឡាករ Alexis Sanchez មុនពេល Stefan de Vrij និង Romelu Lukaku រកបានម្នាក់មួយគ្រាប់ទៀតដែលជាគ្រាប់ជ័យជំនះក្នុងលទ្ធផល ២-៤។
បន្ទាប់ពីជ័យជំនះទៅលើ AC Milan ក្រុម Inter មិនស្គាល់ចាញ់នៅឡើយទេក្នុងការប្រកួតក្នុងលីក ១៦ លើកចុងក្រោយ ហើយនឹងត្រូវធ្វើជាម្ចាស់ផ្ទះបើកធ្វាស្វាគមន៏ Napoli នៅថ្ងៃពុធ មុនពេលប៉ះក្រុមខ្លាំង Lazio នៅថ្ងៃអាទិត្យសប្តាហ៍ក្រោយ។
No comments: