Messi ធ្វើបាន Hat-trick Assist ជួយ Barcelona យកឈ្នះម្ចាស់ផ្ទះ Real Betis ៣-២ - 365 Cambo News

ព័ត៌មានថ្មីៗ

Monday, February 10, 2020

Messi ធ្វើបាន Hat-trick Assist ជួយ Barcelona យកឈ្នះម្ចាស់ផ្ទះ Real Betis ៣-២

ក្នុងការប្រកួតសប្ដាហ៍ទី ២៣ នៃក្របខ័ណ្ឌ La Liga រវាង Real Betis និង Barcelona ក្រុមម្ចាស់ផ្ទះជាអ្នកមានឱកាសបើកការនាំមុខមុនដោយបាល់ប៉េណាល់ទីនៅនាទីទី ៦ ដោយកីឡាករ Canales ប៉ុន្តែត្រូវបាន Frankie de Jong រកគ្រាប់បាល់តាមស្មើរនៅ ៣ នាទីបន្ទាប់។ យ៉ាងណាក៏ដោយ Real Betis បានបើកការនាំមុខសារជាថ្មីនៅនាទីទី ២៦ ធ្វើបានដោយកីឡាករ Fekir ។


ម្ចាស់ជើងឯក ២ សម័យកាលបានធ្វើការវាយបកតាមស្មើរនៅនាទីបន្ថែម ៤៥+១ នៃតង់ទី ១ ដោយកីឡាករ Sergio Busquets មុនពេលដែល Lenglet រកបានគ្រាប់ជ័យជំនះនាទីទី ៧៣ ។ អ្វីដែលគួរអោយកត់សម្គាល់នោះគឺគ្រាប់បាល់ទាំង ៣ គ្រាប់សុទ្ធតែចេញពីការបញ្ជូនបាល់ (Assist) របស់ Lionel Messi ទាំងអស់ (Hat-Trick Assist) ។

លទ្ធផលនេះជួយអោយក្រុមរបស់លោក Setien នៅតែបន្តតាមពីក្រោយក្រុមកំពូលតារាង Real Madrid របស់លោក Zinedine Zidane ដែលពួកគេនឹងត្រូវជួបគ្នាម្ដងទៀតក្នុងជំនួប El Classico នៅ La Liga ក្នុងរយៈពេលបីសប្តាហ៍ខាងមុខ។

ប្រភពពី៖ BBC Sport
ប្រែសម្រួលដោយ៖ 365 Cambo News

No comments: