កីឡាករជម្រើសជាតិបារាំងវ័យ ២២ ឆ្នាំរូបនេះបានរងរបួសតាំងពីខែវិច្ឆិកា ហើយបានវិលត្រឡប់ទៅកាន់ការវឺកហាត់វិញកាលពីសប្តាហ៍មុនបន្ទាប់ពីបានធូរស្បើយពីរបួសភ្លៅ ប៉ុន្តែរូបគេបានរងរបួសសារជាថ្មី ហើយត្រូវដកខ្លួនចេញពីការហ្វឹកហាត់វិញ។ កាលពីថ្ងៃអង្គារ៍ Barcelona បានបញ្ជាក់ថា Dembele ត្រូវបានធ្វើការវះកាត់របួសសរសៃពួរនៅប្រទេសហ្វាំងឡង់ដោយជោគជ័យប៉ុន្តែនឹងត្រូវអវត្តមានរយះពេល ៦ ខែពីក្រុម Barcelona ក៏ដូចជាក្រុមជម្រើសជាតិក្នុងការប្រកួតនារដូវក្ដៅនេះ។
ចាប់តាំងពីចូលរួមជាមួយក្រុមជើងឯក La Liga ពី Dortmund ក្នុងឆ្នាំ ២០១៧ មក Dembele បានរងរបួសជាច្រើនលើកច្រើនសារ ដែលជាហេតុធ្វើអោយរូបគេអវត្តមានសរុប ៦៣ លើកនៃរាល់ការប្រកួតរបស់ Barcelona និងលេងបានតែ ៣ ប្រកួតប៉ុននោះនារដូវកាលនេះ ។
ប្រភពពី៖ BBC Sport
ប្រែសម្រួលដោយ៖ 365 Cambo News
No comments: