ក្លឹបថ្មី Inter Miami CF ដែលគ្រោងនឹងបង្ហាញខ្លួនលើកដំបូងក្នុងក្របខ័ណ្ឌ Major League Soccer (MLS) នៅខែក្រោយបានរងនូវការបរាជ័យជុំដំបូងនៃដំណើរការនីតិវិធីច្បាប់នៅពេលការិយាល័យប៉ាតង់និងពាណិជ្ជសញ្ញាអាមេរិក (USPTO) បានច្រានចោលទឡ្ហីករណ៍មួយរបស់ក្រុមទាំងពីរ នេះបើតាមរបាយការណ៍ចេញផ្សាយនៅថ្ងៃច័ន្ទ។
លោក David Winker មេធាវីរបស់ក្លឹប Miami បាននិយាយថាក្លឹបនៃប្រទេសអ៊ីតាលីមួយនេះហាក់ដូចជាបានយកឈ្នះលើផ្លូវច្បាប់ពាក់ព័ន្ធនឹងបណ្ដឹងមួយនេះ ដោយបានបញ្ជាក់ថាឈ្មោះនេះ "អាចនឹងមានការភាន់ច្រឡំ" ហើយលោកជឿថាក្លឹប Miami អាចនឹងត្រូវផ្លាស់ប្ដូរឈ្មោះរបស់ខ្លួន។
បើតាមរបាយការណ៍ដែលចេញផ្សាយក៏បានបញ្ជាក់ផងដែរថា “ក្របខ័ណ្ឌ Major League Soccer បានអះអាងថាមានក្លឹបជាច្រើននៅជុំវិញពិភពលោកបានប្រើប្រាស់ឈ្មោះ Inter សម្រាប់ឈ្មោះក្លឹបរបស់ខ្លួន ដូចជា ក្លឹប SC Internacional នៅប្រទេសប្រេស៊ីល ក្លឹប Inter Nashville FC, ក្លឹប Inter Atlanta FC នៅអាមេរិក ក្លឹប FC Inter Turku នៅហ្វាំងឡង់ ក្លឹប NK Inter Zapresic របស់ក្រូអាត ក្លឹប Inter Leipzig នៅអាឡឺម៉ង់ និងក្លឹប Inter de Grand-Goave នៅប្រទេសហៃទី មិនត្រូវបានដាក់បន្ទុក ឬចោទប្រកាន់ទាក់ទងទៅនឹងការរំលោភផ្លាកយីហោឈ្មោះនេះឡើយ នោះមាន័យថាក្របខ័ណ្ឌ Major League Soccer មានកម្មសិទ្ធ និងសិទ្ធគ្រប់គ្រាន់ក្នុងការប្រើប្រាស់ឈ្មោះ Inter នេះ។”
យ៉ាងណាក៏ដោយ សារព័ត៌មាន Miami New York Times បានរាយការណ៍ថាក្លឹប Internazionale ឬ Inter Milan បានដាក់ពាក្យសុំពាណិជ្ជសញ្ញាទៅកាន់ USPTO ក្នុងឆ្នាំ ២០១៤ ដើម្បីធ្វើម៉ាកយីហោ “Inter” និងជាម៉ាកយីហោផ្តាច់មុខនៅសហរដ្ឋអាមេរិកដោយការពារក្លឹបផ្សេងទៀតមិនអោយធ្វើការផ្សព្វផ្សាយទីផ្សាររបស់ខ្លួនដោយប្រើប្រាស់ម៉ាកយីហោពាក្យកាត់ដូចគ្នានេះ ស្របពេលដែលពាក្យសុំជារបស់ Inter Miami CF ក្នុងឆ្នាំ ២០១៨ ត្រូវបានផ្អាក។
MLS បានលើកឡើងនូវទឡ្ហីករណ៍ពីរនៅក្នុងសេចក្តីជូនដំណឹងអំពីការជំទាស់ដែលបានប្តឹងកាលពីឆ្នាំមុនប្រឆាំងនឹងពាក្យសុំរបស់ Internazionale ដែកថាពាក្យ “Inter” គឺជាពាក្យខ្លីដែលត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងបាល់ទាត់ហើយយីហោនៅលើពាក្យនេះនឹងបង្កឱ្យមាន “លទ្ធភាពនៃការភាន់ច្រលំ” ក្នុងចំណោមក្រុមផ្សេងៗគ្នាដែលបានប្រើវារួចហើយ។ ប៉ុន្តែកាលពីខែមុនក្រុមប្រឹក្សាជំនុំជម្រះនិងឧទ្ធរណ៍ពាណិជ្ជសញ្ញារបស់ការិយាល័យប៉ាតង់បានច្រានចោលការអះអាងអំពី “លទ្ធភាពនៃការភាន់ច្រលំ” នេះ ហើយបាននិយាយថាក្របខ័ណ្ឌមិនបានបំពេញតាមល័ក្ខខ័ណ្ឌទាំងនោះទេ។
បណ្តឹងទាក់ទងទៅនឹងការរំលោភផ្លាកយីហោនេះ គឺជាឧបសគ្គថ្មីមួយទៀត ក្នុងចំណោមឧបសគ្គផ្សេងៗរបស់ក្លឹបដែលកាន់កាប់ដោយ Beckham រួមទាំងការតវ៉ាដែលអូសបន្លាយលើការសាងសង់កីឡាដ្ឋាន ការជំទាស់ពីក្រុមហ៊ុនកំពង់ផែនាវា ការទាមទារពីសំណាក់ម្ចាស់ដីឯកជន ការអំពាវនាវឱ្យសាងសង់វិទ្យាល័យមួយនៅលើបរិវេណកីឡាដ្ឋាន ហើយថ្មីៗនេះការរកឃើញការចម្លងរោគអាសេនិចនៅឯទីលានវាយកូនហ្គោលដែលជាកន្លែងសួនសេរីភាពនៅក្រុងម៉ៃអាមីដែលអាចផ្ទុកមនុស្សចំនួន ២៥.០០០ កៅអីនឹងត្រូវសាងសង់។
ក្រុម Inter Miami គ្រោងនឹងលេងការប្រកួតក្នុងផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លឹបនៅថ្ងៃទី ១៤ ខែមីនាទល់នឹងក្រុម LA Galaxy បន្ទាប់ពីបើកការប្រកួតជាមួយជាមួយនឹងក្រុម LAFC និង DC United ។
ប្រភពពី៖ Microsoft News
ប្រែសម្រួលដោយ៖ 365 Cambo News
No comments: