Chelsea កំពុងចរចារទិញយក Hakim Ziyech ពី Ajax ក្នុងតម្លៃខ្លួន ៣៨ លានផោន - 365 Cambo News

ព័ត៌មានថ្មីៗ

Thursday, February 13, 2020

Chelsea កំពុងចរចារទិញយក Hakim Ziyech ពី Ajax ក្នុងតម្លៃខ្លួន ៣៨ លានផោន

ក្រុមតោខៀវ Chelsea កំពុងតែធ្វើការចរចារជាមួយ Ajax ដើម្បីចុះហត្ថលេខាយកខ្សែបម្រើស្លាប Hakim Ziyech នារដូវក្តៅនេះក្នុងកិច្ចព្រមព្រៀងតម្លៃខ្លួន ៣៨ លានផោនដែលទំនងជានឹងត្រូវប្រកាសជាផ្លូវការនារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។


កីឡាករវ័យ ២៦ ឆ្នាំរូបនេះគឺជាគោលដៅចំបងមួយរបស់អ្នកចាត់ការក្រុម Chelsea លោក Frank Lampard ក្នុងទីផ្សារដោះដូរកីឡាករនាខែមករា ប៉ុន្តែក្លឹបរបស់ហូឡង់ Ajax មិនមានបំណងលក់កីឡាកររបស់ខ្លួននាពេលនោះឡើយខណៈដែលពួកគេកំពុងតែផ្ដោតសំខាន់ដើម្បីដណ្តើមយកពានរង្វាន់ Eredevisie ។

Chelsea ត្រូវបានរាយការថាបានព្យាយាមនាំយកកីឡាករមួយចំនួនមកចូលរួមក្រុមកាលពីខែមករារួមមានខ្សែប្រយុទ្ធរបស់ Paris St-Germain កីឡាករ Edinson Cavani និងខ្សែប្រយុទ្ធ Daddy Mertens របស់ Napoli ដើម្បីយកមកជំនួសតំណែងរបស់ Eden Harzard ដែលបានទៅចូលរួមជាមួយ Real Madrid កាលពីរដូវកាលមុន ហើយពេលនេះ Hakim Ziyech គឺជាគោលដៅសំខាន់ដែលអាចជំនួសតំណែងមួយនេះបានដោយសាររូបគេបានបង្ហាយសមត្ថភាពកាលពីការប្រកួត Champion League ដែល Chelsea ស្មើរជាមួយ Ajax ៤-៤ ក្នុងទឹកដី Stamford Bridge កាលពីខែវិច្ឆិកា ២០១៩។ ហេតុផលមួយទៀតដែលធ្វើអោយ Chelsea ព្យាយាមនាំយកកីឡាករថ្មីៗមកជួយក្រុមគឺដោយសារកីឡាករបច្ចុប្បន្នដូចជា Willian និង Pedro នឹងត្រូវអស់កុងត្រានារដូវក្ដៅនេះ។

Chelsea មានកញ្ចប់ថវិការ ១៥០ លានផោនសម្រាប់នាំយកកីឡាករថ្មីមកចូលរួមក្រុម ហើយពួកគេក៏កំពុងតែចាប់អារម្មណ៍ទៅលើកីឡាករ Jodan Sancho របស់ Dortmund ប៉ុន្តែក្លឹបធំៗដូចជា Liverpool និង Manchester United ក៏ចង់បាន Sancho ដូចគ្នាផងដែរ។

ប្រភពពី៖ BBC News
ប្រែសម្រួលដោយ៖ 365 Cambo News

No comments: