ក្ដៅៗ! Chelsea បានចុះកុងត្រាជាផ្លូវការទិញយក Hakim Ziyech ពី Ajax - 365 Cambo News

ព័ត៌មានថ្មីៗ

Thursday, February 13, 2020

ក្ដៅៗ! Chelsea បានចុះកុងត្រាជាផ្លូវការទិញយក Hakim Ziyech ពី Ajax

ក្លឹបនៃប្រទេសហូឡង់ Ajax ប៉ុន្មាននាទីមុននេះបានប្រកាសជាផ្លូវការលើទំព័រហ្វេសប៊ុក និងវេបសាយរបស់ខ្លួនអំពីការឈានដល់កិច្ចព្រមព្រៀងទិញយកកីឡាករ Hakim Ziyech ជាមួយនឹងក្លឹប Chelsea ហើយ ហើយរូបគេនឹងផ្លាស់ទៅកាន់ទឹកដី Stamford Bridge នារដូវក្ដៅខាងមុខ។


Ajax បានសរសេរក្នុងសេចក្តីថ្លែងការណ៍លើវេបសាយរបស់ខ្លួនថា “Ajax បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹប Chelsea FC ស្តីពីការផ្ទេររបស់កីឡាករ Hakim Ziyech ទៅកាន់ក្លឹបនៃប្រទេសអង់គ្លេសហើយ។ ការផ្លាស់ប្តូរនេះមានប្រសិទ្ធិភាពចាប់ពីរដូវកាលខាងមុខនេះគឺចាប់ពីថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២០ ។ ក្លិបបានយល់ព្រមលើតម្លៃនៃការផ្ទេរ ៤០ លានផោនដែលអាចឡើងដល់ ៤៤ លានផោនបូកបញ្ចូលទាំងប្រាក់បន្ថែមផ្សេងៗទៀត។ កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែបម្រើប្រយុទ្ធនៅក្លឹប Ajax មានសុពលភាពរហូតដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២២ ។

Ziyech កើតនៅថ្ងៃទី ១៩ ខែមីនាឆ្នាំ ១៩៩៣ នៅ Dronten ។ រូបគេបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លឹប Ajax នៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០១៦ ក្នុងការប្រកួត Eredivisie រវាង Ajax - Vitesse (១-០) ។ កីឡាករជម្រើសជាតិម៉ារ៉ុករូបនេះបានលេងការក្នុងប្រកួតផ្លូវការរបស់ក្លឹបចំនួន ១៦០ លើក និងរកគ្រាប់បាល់បាន ៤៩ គ្រាប់។

ជាមួយ Ajax គាត់បានឈ្នះពានរង្វាន់ Johan Cruijff Scale នៅរដូវកាលនេះ។ កាលពីរដូវកាលមុនគាត់បានក្លាយជាជើងឯក Ajax របស់ប្រទេសហូឡង់ហើយក៏បានឈ្នះពានរង្វាន់ KNVB Cup ផងដែរ។ នៅឆ្នាំ ២០១៨ Ziyech ត្រូវបានគេជាប់ឈ្មោះថាជាកីឡាករបាល់ទាត់ល្អបំផុតប្រចាំឆ្នាំរបស់ហូឡង់ផងដែរ។”

ឯក្លឹប Chelsea ឯណោះវិញក៏បានប្រកាស់ជាផ្លូវការអំពីការចុះកុងត្រាជាផ្លូវការទិញយក Hakim Ziyech ពី Ajax នេះដែរ។

ប្រភពពី៖ Ajax
ប្រែសម្រួលដោយ៖ 365 Cambo News

No comments: