Paco Alcacer ចាកចេញពី Borussia Dortmund ទៅចូលរួមជាមួយ Villarreal - 365 Cambo News

ព័ត៌មានថ្មីៗ

Friday, January 31, 2020

Paco Alcacer ចាកចេញពី Borussia Dortmund ទៅចូលរួមជាមួយ Villarreal

Paco Alcacer បានចាកចេញពី Borussia Dortmund ទៅចូលរួមជាមួយ Villarreal ក្នុងក្របខ័ណ្ឌ La Liga វិញជាមួយនឹងកុងត្រា ៥ ឆ្នាំកន្លះ។


កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានលេងអោយ Dortmund ៣៧ ប្រកួតក្នុងក្របខ័ណ្ឌប្រទេសអាល្លឺម៉ង់ Bundesliga និងរកគ្រាប់បាល់បាន ២៧ គ្រាប់ ចាប់តាំងពីចូលជាមួយក្លឹបក្នុងឆ្នាំ ២០១៨។ ប៉ុន្តែចាប់តាំងពីការមកដល់របស់កីឡាករវ័យក្មេងកំពុងឡើងជើង Erling Haaland រូបគេមិនបានជាប់ជ្រើសដំបូងឬបានចូលលេងរាល់ការប្រកួតរបស់ក្លឹបនោះទេ ដែលជាហេតុធ្វើអោយរូបគេត្រូវស្វែងរកទ្រនុំថ្មីដើម្បីបានលេងជាទៀងទាត់។

មុនពេលការដោះដូរកីឡាករត្រូវបានប្រកាស នាយកផ្នែកកីឡារបស់ក្លឹប Dortmund លោក Michael Zorc ក៏បាននិយាយផងដែរថា “វាមិនមែនជាការសម្រេចចិត្តដ៏ងាយស្រួលនោះទេ ប៉ុន្តែយើងបានផ្លាស់ប្ដូរប្រព័ន្ធលេងថ្មីទៅជា ៣-៤-១-២ ជាមួយនឹងកីឡាករ Jadon Sancho និង Thorgan Harzard កំពុងលេងជាខ្សែរប្រយុទ្ធខាងលើ ហើយយើងបាននាំយក Erling Haaland មកចូលរួមជាមួយក្រុមផងដែរ។ យើងត្រូវតែគិតអំពីរបៀបដែលកីឡាករអាចជួយពួកយើងបាន។”

គួររំលឹកផងដែរ Erling Haaland រកគ្រាប់បាល់បានចំនួន ៥ គ្រាប់រួចទៅហើយអោយ Dortmund ក្នុងរយៈពេលលេងសរុបតែ ៥៩ នាទី នៃកាលេងជាកីឡាករបំរុងតែប៉ុនណោះ បន្ទាប់ពីរូបគេចូលរួមក្លឹបពីក្រុម Salzburg កាលពីដើមខែមករា ក្នុងតម្លៃខ្លួន ១៧ លានផោន។

ប្រភពពី៖ BBC News
ប្រែសម្រួលដោយ៖ 365 Cambo News

No comments: