Tottenham កំពុងតែមមាញឹកក្នុងទីផ្សារដោះដូរកីឡាករខណៈ Christian Eriksen នឹងចាកចេញទៅ Inter Milan - 365 Cambo News

ព័ត៌មានថ្មីៗ

Tuesday, January 28, 2020

Tottenham កំពុងតែមមាញឹកក្នុងទីផ្សារដោះដូរកីឡាករខណៈ Christian Eriksen នឹងចាកចេញទៅ Inter Milan

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងតែមមាញឹកក្នុងការបញ្ចប់រដូវកាលដោះដូរកីឡាករជាមួយនឹងការត្រៀមចាកចេញរបស់កីឡាករ Christian Eriksen និងកីឡាករ ៣ រូបផ្សេងទៀតរំពឹងថានឹងត្រូវចាកចេញផងដែរ ដោយក្លឹបអាចនឹងចុះកុងត្រាយកខ្សែប្រយុទ្ធស្លាបឆ្វេង Steven Bergwijn របស់ PSV មកជំនួសវិញ ។


ខ្សែប្រយុទ្ធស្លាបឆ្វេង Steven Bergwijn កំពុងតែត្រូវបានចាប់អារម្មណ៍ពីសំណាក់ក្រុម Leicester City ផងដែរ ប៉ុន្តែ Tottenham អាចនឹងរំពឹងថាមានភាគរយច្រើនជាងក្នុងការទិញយកកីឡាកររូបនេះក្នុងតម្លៃខ្លួន ២៧ លានផោន ពី PSV។

Eriksen បានធ្វើដំណើរទៅទីក្រុង Milan ប្រទេសអ៊ីតាលីកាលពីថ្ងៃច័ន្ទដើម្បីពិនិត្យសុខភាព និងដើម្បីបញ្ចប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរបស់ខ្លួនក្រោមតម្លៃខ្លួនប្រហែល ១៦.៨៩ លានផោន។ ក៏មានដំណឹងលេចលឺផងដែរថា ខ្សែការពារឆ្វេង Danny Rose និងខ្សែរការពារស្ដាំ Kyle Walker-Peters អាចនឹងត្រូវចាកចេញពី Tottenham មុនពេលទីផ្សារដោះដូរកីឡាករត្រូវបានបិទនៅថ្ងៃសុក្រនេះផងដែរ។

Danny Rose កំពុងតែមានការចាប់អារម្មណ៍ពីក្រុម Newcastle United, Bournemouth និង Watford ខណៈ Spurs អាចនឹងចុះកុងត្រាអោយក្លឹបទាំងនោះខ្ចីជើងកីឡាកររូបនេះ ប្រសិនបើការផ្ទេរជាអចិន្ត្រៃយ៍មិនអាចទៅរួចក្នុងសប្ដាហ៍នេះ។ បើទោះបីជារូបគេបានប្តេជ្ញាថានឹងបន្តកុងត្រាជាមួយក្លឹប Tottenham ក៏ដោយ ក៏ក្លឹបជឿជាក់ថា Rose អាចនឹងត្រូវចាកចេញដើម្បីទៅរកកន្លែងដែលរូបគេបានចូលលេងជម្រើសដំបូងទៀងទាត់ និងដើម្បីរក្សាកៅអីរបស់ខ្លួនក្នុងក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ពានរង្វាន់អឺរ៉ុបនារដូវក្តៅនេះ។

រីឯ Walker-Peters វិញកំពុងស្ថិតនៅក្រោមការឃ្លាំមើលរបស់ក្លឹប Southampton និង Crystal Palace ប៉ុន្តែ Spurs ប្រហែលជានឹងទទួលយកសំណើរខ្ចីជើងដើម្បីផ្លាស់ប្តូរកីឡាករវ័យ ២២ ឆ្នាំរូបនេះក្នុងទីផ្សារដោះដូរកីឡាករនេះ។

ប្រភពពី៖ The Telegraph
ប្រែសម្រួលដោយ៖ 365 Cambo News

No comments: