Barcelona កំពុងពិចារណានាំយក Aubameyang មកជំនួយដំណែង Luis Suárez - 365 Cambo News

ព័ត៌មានថ្មីៗ

Tuesday, January 28, 2020

Barcelona កំពុងពិចារណានាំយក Aubameyang មកជំនួយដំណែង Luis Suárez

Arsenal រំពឹងថានឹងទទួលបានសំណើរទិញយកកីឡាករ Pierre-Emerick Aubameyang ពីក្លឹប Barcelona ក្នុងអំឡុងពេលសប្តាហ៍ចុងក្រោយនៃទីផ្សារដោះដូរកីឡាករប៉ុន្តែក្លឹបអេស្បាញខ្លាចថាពួកគេនឹងមិនអាចមានលទ្ធភាពព្រោះតែតម្លៃខ្លួនរបស់ Aubameyang អាចនឹងកើនឡើង។


Barça កំពុងតែសស្រាក់សស្រាំក្នុងការស្វែងរកខ្សែប្រយុទ្ធម្នាក់ដើម្បីជំនួសដំណែង Luis Suárez ដែលកំពុងតែមានរបួស ហើយក្នុងនោះ Aubameyang គឺជាគោលដៅទីមួយរបស់ពួកគេខណៈដែល Rodrigo Moreno របស់ Valencia គឺជាគោលដៅបន្ទាប់ប្រសិនបើពួកគេបរាជ័យក្នុងការនាំយក Aubameyang មកទឹកដី Nou Camp។

ទីផ្សារដោះដូរកីឡាករនឹងត្រូវបិទនៅយប់ថ្ងៃសុក្រសប្ដាហ៍នេះហើយ ខណៈពេលនេះពួកគេទំនងជានឹងចុះកុងត្រាជាមួយ Rodrigo បើយោងទៅតាមពាក្យចរចាមអារាមមួយចំនួន ប៉ុន្តែ Barça ទំនងជាមិនទាន់បោះបង់ចោលការព្យាយាមរបស់ខ្លួនក្នុងការចុះកុងត្រាយកកីឡាករ Aubameyang នៅឡើយទេ។

ទោះបីជាគ្រូបង្វឹក Mikel Arteta បាននិយាយហើយថាគាត់ចង់រក្សាទុក Aubameyang យ៉ាងហោចណាស់រហូតដល់ចប់រដូវកាលនេះ Barça សង្ឃឹមថាទម្រង់លេងល្អរបស់ Gabriel Martinelli អាចនឹងធ្វើឱ្យ Arsenal ពិចារណាឡើងវិញអំពីអនាគតរបស់កីឡាករសញ្ញាតិកាបុងរូបនេះ។ ប៉ុន្តែ Barça បារម្ភថា Arsenal នឹងទាមទារប្រាក់បន្ថែមចំនួន ៥០ លានអឺរ៉ូសម្រាប់ Aubameyang ក្នុងខែនេះទោះបីជា កីឡាករវ័យ ៣០ ឆ្នាំនៅសល់កិច្ចសន្យាតិចជាង ១៨ ខែក៏ដោយ ដែលនឹងមិនមានភាពចំណេញដល់ពួកពីកិច្ចព្រមព្រៀងនេះឡើយ។

បើតាមសេចក្ដីរាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញបានអះអាងថា Aubameyang បានយល់ព្រមលើកិច្ចព្រមព្រៀងផ្ទាល់ខ្លួនជាមួយ Barça រួចរាល់ហើយ។

បើតាមស្ថានភាពបច្ចុប្បន្ន Aubameyang មិនទាន់បានធ្វើការបន្តកុងត្រាថ្មីជាមួយ Arsenal នៅឡើយទេ ហើយនេះជាលទ្ធភាពមួយដែលគេរំពឹងថា Aubameyang នឹងចាកចេញនៅរដូវក្តៅប្រសិនបើក្លឹបខកខានមិនបានចូលរួមប្រកួតក្នុងក្របខ័ណ្ឌ Champions League រដូវកាលក្រោយ។

ប្រភពពី៖ The Telegraph
ប្រែសម្រួលដោយ៖ 365 Cambo News

No comments: