Xavi បាននិយាយថានាយកប្រតិបត្តិរបស់ក្លឹប Barcelona លោក Oscar Grau និងនាយកផ្នែកកីឡាលោក Eric Abidal បានផ្តល់ឱ្យលោកនូវការងារជាគ្រូបង្វឹកបង្គោលមុនពេលលោក Ernesto Valverde ត្រូវបានបណ្ដេញចេញពីការងារកាលពីថ្ងៃច័ន្ទ។ “ខ្ញុំមិនយល់ស្របនឹងការផ្តល់ជូននេះទេជាពិសេសវាលឿនពេកសម្រាប់ខ្ញុំក្នុងការដឹកនាំក្រុម Barcelona ប៉ុន្តែវានឹងនៅតែជាសុបិន្តរបស់ខ្ញុំក្នុងការបង្វឹកក្រុមមួយនេះនាពេលអនាគត។” នេះបើតាមសម្ដីរបស់អតីតប្រធានក្រុម និងជាវីរៈបុរស់ក្រុម Barcelona ។
បន្ទាប់ពីបរាជ័យនាំយក Xavi មកធ្វើជាគ្រូវបង្វឹកថ្មី ក្រុមកំពូលតារាង La Liga បានតែងតាំងអតីតអ្នកចាត់ការក្រុម Real Betis គឺលោក Quique Setien ជំនួសវិញ ។
Xavi ដែលបានបង្ហាញខ្លួនច្រើនជាង ៧៥០ ដងសម្រាប់ក្រុម Barcelona នៅចន្លោះឆ្នាំ ១៩៩៨ និងឆ្នាំ ២០១៥ បានបន្ថែមថាគាត់ ចូលចិត្ត Setien "ខ្ញុំស្រឡាញ់វិធីដែលគាត់ធ្វើការហើយខ្ញុំរំពឹងថាគាត់នឹងទទួលបានជោគជ័យជាមួយនឹងក្រុម" ។
ប្រភពពី៖ BBC Sports
ប្រែសម្រួលដោយ៖ 365 Cambo News
No comments: