ក្រុមរបស់លោក Antonio Conte ក៏ជិតឈានដល់កិច្ចព្រមព្រៀងដោះដូរជាមួយក្រុម Roma ផងដែរដែលនឹងនាំយកខ្សែការពារស្លាបឆ្វេង Leonardo Spinazzola មកកាន់ទឹកដី San Siro ខណៈដែល Matteo Politano នឹងត្រូវចាកចេញទៅរកទ្រនុំផ្សេងប៉ុន្តែនឹងមិនជះឥទ្ធិពលដល់កិច្ចព្រមព្រៀងរបស់ Ashley Young នោះទេ។
United ធ្លាប់បានផ្តល់កុងត្រាថ្មីដល់ Ashley Young កាលពីដើមខែនេះប៉ុន្តែអតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះបានច្រានចោលការបន្តកុងត្រារយៈពេលមួយឆ្នាំនោះ ដោយរូបគេមានចំណាប់អារម្មណ៍ចង់ផ្លាស់ប្ដូរទៅកាន់ប្រទេសអ៊ីតាលីជាមួយក្រុម Inter Milan ។
Young បានបង្ហាញខ្លួនចំនួន ១៨ ប្រកួតនៅរដូវកាលនេះប៉ុន្តែទើបតែចាប់ផ្តើមការប្រកួតជម្រើសដូបូងចំនួន ១០ លើកតែប៉ុណ្ណោះក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer ។ រូបគេបានចូលរួមជាមួយក្រុមបិសាចក្រហមពីក្រុម Aston Villa កាលពីខែមិថុនាឆ្នាំ ២០១១ និងបានបង្ហាញខ្លួន ឲ្យ ក្លិបចំនួន ២៦១ ប្រកួតដោយរកបាន ១៩ គ្រាប់។
ប្រភពពី៖ Sky Sports
ប្រែសម្រួលដោយ៖ 365 Cambo News
No comments: