Manchester United នឹងលេងប្រកួតក្រៅទឹកដីនៃក្របខ័ណ្ឌ Premier League ជាមួយ Liverpool នៅថ្ងៃអាទិត្យ ហើយលោក Solskjaer បាននិយាយថា Rashford "មិនអាចចូលលេងបានទេ" ។
Solskjaer ក៏បានអោយដឹងបន្ថែមថា “រូបគេនឹងត្រូវធ្វើការពិនិត្យរបួសប៉ុន្មានថ្ងៃខាងមុខទៀត យើងត្រូវរងចាំមើលនៅថ្ងៃអាទិត្យនេះ។ ខ្ញុំមិនចង់ដាក់អោយគាត់លេងនោះទេ ខ្ញុំគិតថាគាត់មានបញ្ហាជង្គង់ឬបញ្ហាអ្វីមួយនៅពីក្រោយខ្នងរបស់គាត់ប៉ុន្តែគាត់នៅតែតស៊ូ។ នោះហើយជាមូលហេតុដែលយើងមិនបានឱ្យគាត់លេងជម្រើសដំបូងទល់នឹង Wolver ប៉ុន្តែយើងត្រូវការជ័យជំនះជាចាំបាច់។”
Rashford បង្ហាញខ្លួនបានចំនួន ១៣ ប្រកួត និងលេងជម្រើសដំបូងចំនួន ១១ ប្រកួត រកបាន ៩ គ្រាប់អោយក្រុបបីសាចក្រហមចាប់តាំងពីខែធ្នូ។ កីឡាករជម្រើសជាតិអង់គ្លេសរូបនេះរកបានសរុប ២២ គ្រាប់ទាំងសម្រាប់ក្លឹបនិងជម្រើសជាតិនៅរដូវកាលនេះ។
ប្រភពពី៖ BBC Sport
ប្រែសម្រួលដោយ៖ 365 Cambo News
No comments: